ព័ត៌មានអន្តរជាតិ

យោធាជប៉ុន ស្នើរដ្ឋាភិបាលថ្មី ឲ្យបន្តពង្រឹងកងកម្លាំង ប្រដាប់អាវុធ

បរទេស ៖ យោធារបស់ប្រទេសជប៉ុន នាពេលថ្មីៗនេះ បានស្នើរដ្ឋាភិបាលថ្មី របស់លោកនាយករដ្ឋមន្ត្រី Yoshihide Suga ឲ្យបង្កើនកញ្ចប់ថវិកា ប្រចាំឆ្នាំលើទី៩របស់ខ្លួន ដែលរួមបញ្ចូលទាំងថវិកា ចាប់ផ្តើមអភិវឌ្ឍយន្តហោះចម្បាំង បំបំាងកាយទំនើប ដើម្បីទប់ទល់នឹងយន្តហោះថ្មី ដែលចិនកំពុងប្រើប្រាស់។

ក្រៅពីនេះ យោធាជប៉ុន ក៏ចង់បានប្រាក់៩៩ពាន់លានយ៉េន ដើម្បីកសាងផលិតនាវាចម្បាំងថ្មី ចំនួន២គ្រឿង ដែលអាចធ្វើប្រតិបត្តិការ ជាមួយទាហានជើងទឹក មានចំនួនតិចជាងនាវាពិឃាតធម្មតា និងបន្ធូរបន្ថយសម្ពាធលើកងទ័ពជើងទឹក ដើម្បីស្វែងរកជ្រើសកងទ័ពជើងទឹក នៅក្នុងប្រទេសជប៉ុន។

គួរបញ្ជាក់ថា សំណើកញ្ចប់ថវិកាការពារជាតិ ចុងក្រោយបំផុតរបស់ជប៉ុន គឺត្រូវបានធ្វើឡើង ស្របពេលដែលអ្នកបង្កើត គោលនយោបាយជប៉ុន បានពិភាក្សាគ្នាថា ត្រូវបន្ថែមអាវុធនិងផ្តល់ការហ្វឹកហាត់បន្ថែម ដល់យោធារបស់ខ្លួន ឬក៏យ៉ាងណា ដើម្បីវាយប្រហារគោលដៅលើគោចម្ងាយឆ្ងាយ ក្នុងប្រទេសចិន ប្រទេសកូរ៉េខាងជើង និងផ្នែកដទៃទៀតរបស់អាស៊ី៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top