បរទេស៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានអំពាវនាវ ឱ្យបញ្ឈប់នូវវិធានការបង្ខំ ជាឯកតោភាគី ដូចជាទណ្ឌកម្មសេដ្ឋកិច្ចហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលបានដាក់ដោយប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។
នៅក្នុងសុន្ទរកថាមួយ តាមរយៈវិដេអូខលចេញពីទីក្រុង Caracas ជូនចំពោះកិច្ចប្រជុំជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅក្នុងយុគសម័យកូវីដ១៩ ហើយ លើសពីនេះលោក Maduro ក៏បាននិយាយដែរថាការដាក់ទណ្ឌកម្ម នឹងធ្វើឱ្យស្ថានភាពនៃភាពក្រីក្រ កាន់តែធ្ងន់ធ្ងរនិងរំលោភសិទ្ធិ នៃការអភិវឌ្ឍថែមទៀតប៉ុណ្ណោះ។
លោកបាននិយាយទៀតដែរថា ដើម្បីប្រឆាំងនឹងសកម្មភាព ដាក់ទណ្ឌកម្មបែបនេះ យើងគួរតែជជែកវែកញែកជាបន្ទាន់ នៅក្នុងកិច្ចប្រជុំនៃអង្គការសហប្រជាជាតិ ហើយប្រើប្រាស់រូបមន្តហិរញ្ញប្បទាន សម្រាប់ប្រទេសដែលរងផលប៉ះពាល់ ដោយវិធានការបង្ខិតបង្ខំ ឯកតោភាគីទាំងនោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី