អាមេរិក ៖ ក្រុមគ្រូពេទ្យជំនាញខាង សង្គ្រោះបន្ទាន់ អាចត្រូវបានប្រើឈុតរ៉ុក្កែត ដើម្បីស្វែងរក និងព្យាបាលអ្នកទេសចរណ៍ ដែលរងរបួស ឬជាប់គាំងលើភ្នំនៅlake district នារដូវក្តៅឆ្នាំក្រោយ បន្ទាប់ពីការហោះ ហើរសាកល្បងដោយជោគជ័យ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ឈុតហោះហើរត្រូវបានបង្កើតឡើង ដោយអ្នកច្នៃប្រឌិត Richard Browning ត្រូវបានគេដាក់នៅLangdale Pike ដែលលោកបានហោះនៅលើដី លំបាកនៅកម្ពស់ រហូតដល់ ២០ ហ្វីតដើម្បីស្វែង រកក្រុមអ្នកដើរកម្សាន្តនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នេះជាផ្នែកមួយ នៃការសាកល្បងម៉ាស៊ីនអាចឡើងដល់កំពូលភ្នំ Helvellyn ដែលមានកម្ពស់ ៣,១១៧ ហ្វីតក្នុងរយៈពេលតិច ជាង៨ នាទី ហើយវាហោះខ្ពស់ជាងឧទ្ធម្ភាគចក្រ៣ដង ហើយដរាបណាគ្រូពេទ្យជំនាញជើង ត្រូវចំណាយពេលយ៉ាងហោចណាស់ មួយម៉ោង។ សេវាកម្មរថយន្តសង្គ្រោះបន្ទាន់ របស់អាមេរិកខាងជើង (GNAAS) បានពិភាក្សាជាមួយលោក Browning ដើម្បីប្រើប្រាស់យន្ដហោះ អស់រយៈពេល ជាងមួយឆ្នាំ រហូតដល់ការហោះហើរ សាកល្បងនេះ ហើយបានលើកឡើងថា ការប្រើប្រាស់ជាផ្លូវការ លើកដំបូងអាចនឹងចាប់ផ្តើម នៅដើមរដូវក្តៅខាងមុខនេះ ។
ឈុតយន្តហោះ ដែលបំផុសគំនិតដោយ Marvel Iron Man ដាក់លក់ក្នុងតម្លៃ ៣៤០,០០០ ផោន ប៉ុន្តែBrowning និងក្រុមហ៊ុន Gravityនិយាយថា ខ្លួនកំពុងពិចារណា លើការរៀបចំជួលជាមួយសេវាកម្ម បន្ទាន់ដែលត្រូវការ ៕ដោយ៖លី ភីលីព