ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,៧រ៉ិចទ័រ វាយប្រហារភាគអាគ្នេយ៍ ប្រទេសតុងហ្គា

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ វាយប្រហារភាគអគ្នេយ៏ នៃរាជធានី Neiafu ប្រទេសតុងហ្គា ។

ទីភ្នាក់ងារស្ទងទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៧រ៉ិចទ័រ អង្រួននៅចម្ងាយ៦៤គីឡូម៉ែត្រស្ថិតនៅនៅភាគអគ្នេយ៏នៃរដ្ឋធានី Neiafu របស់ប្រទេសតុងហ្គា ។

គ្រោះរញ្ជួយដីកម្រិត១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមឃើញថា មានរង្វាស់១៩.១៣២ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់ ១៧៣.៦៣៤ ដឺក្រេនៃរយៈបណ្តោយ ប៉ែកខាងលិច ។

គួរបញ្ជាក់ថា ប្រទេសតុងហ្គា ឬព្រះរាជាណាចក្រតុងហ្គា ជាប្រទេសប្រជុំកោះមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ។ ប្រទេសនះមានប្រជុំកោះជាង ១០០ និងហ៊ុព័ទ្ធដោយទឹក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top