ព័ត៌មានអន្តរជាតិ

សេវាកម្មរថយន្តសង្គ្រោះបន្ទាន់ ប្រកាសពីផែនការប្រើប្រាស់ JETSUITS ដើម្បីស្វែងរក និង ព្យាបាលក្រុមដើរកម្សាន្តជាប់គាំង នៅលើភ្នំ

អាមេរិក៖ក្រុមគ្រូពេទ្យជំនាញខាងសង្គ្រោះបន្ទាន់អាចត្រូវបាន ប្រើឈុតរ៉ុក្កែតដើម្បីស្វែងរក និងព្យាបាលអ្នកទេសចរណ៍ ដែលរងរបួស ឬជាប់គាំងលើភ្នំនៅ lake district នារដូវក្តៅឆ្នាំក្រោយ បន្ទាប់ពីការហោះ ហើរសាកល្បងដោយជោគជ័យនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

ឈុតហោះហើរត្រូវបានបង្កើតឡើង ដោយអ្នកច្នៃប្រឌិត Richard Browning ត្រូវបានគេដាក់នៅLangdale Pike ដែលលោកបានហោះនៅលើដីលំបាក នៅកម្ពស់រហូតដល់ ២០ ហ្វីតដើម្បីស្វែងរកក្រុមអ្នកដើរកម្សាន្តនេះ បើយោងតាមការចេញផ្សាយពីគេហទំព័ រឌៀលីម៉ែល។

នេះជាផ្នែកមួយនៃការសាកល្បងម៉ាស៊ីន អាចឡើងដល់កំពូលភ្នំ Helvellyn ដែលមានកម្ពស់ ៣,១១៧ ហ្វីតក្នុងរយៈពេលតិចជាង៨ នាទី ហើយវាហោះខ្ពស់ជាងឧទ្ធម្ភាគចក្រ៣ដង ហើយដរាបណាគ្រូពេទ្យជំនាញជើងត្រូវចំណាយពេល យ៉ាងហោចណាស់មួយម៉ោង។ សេវាកម្មរថយន្តសង្គ្រោះបន្ទាន់របស់អាមេរិកខាងជើង (GNAAS) បានពិភាក្សាជាមួយលោក Browning ដើម្បីប្រើប្រាស់យន្ដហោះអស់រយៈពេលជាងមួយឆ្នាំ រហូតដល់ការហោះហើរសាកល្បងនេះ ហើយបានលើកឡើងថា ការប្រើប្រាស់ជាផ្លូវការលើកដំបូងអាចនឹងចាប់ផ្តើម នៅដើមរដូវក្តៅខាងមុខនេះ។

ឈុតយន្តហោះដែលបំផុសគំនិតដោយ Marvel Iron Man ដាក់លក់ក្នុងតម្លៃ ៣៤០,០០០ ផោនប៉ុន្តែBrowning និងក្រុមហ៊ុនGravityនិយាយថា ខ្លួនកំពុងពិចារណាលើការរៀបចំ ជួលជាមួយសេវាកម្មបន្ទាន់ដែលត្រូវការ៕ ដោយ៖លី ភីលីព

Most Popular

To Top