អង់គ្លេស ៖ សហគមន៍ Mayans ត្រូវបានគេកម្ទេចចោល អស់រយៈពេល១,៥៩០ឆ្នាំមុននៅពេលភ្នំភ្លើង ដ៏ធំមួយបានផ្ទុះឡើង បន្ទាប់ពីការសិក្សាថ្មី បានរកឃើញការកំណត់ពេលវេលា ដោយប្រើស្នូលទឹកកកមួយនៅ Greenland ហើយភ្លើងឆេះនៅសល់ពីព្រឹត្តិការណ៍នេះដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ព្រឹត្តិការណ៍នេះត្រូវបានគេដឹង ជាយូរមកហើយថា ភ្នំភ្លើង Ilopango ឥឡូវនេះគឺ El Salvador មានការផ្ទុះដ៏ធំមួយក្នុងអំឡុងពេលសម័យកាលបុរាណរបស់ Mayans នៅចន្លោះឆ្នាំ ៣០០ និង ៦០០ នៃគ.ស ប៉ុន្តែមានកាលបរិច្ឆេទច្បាស់លាស់ ជាងនេះទៅទៀត ។ ដោយធ្វើការថតកាំរស្មីរ៉ាឌី កាលបរិច្ឆេតលើដើម mahogany ត្រូវបានគេរកឃើញនៅក្នុងស្រទាប់ផេះ អ្នកបុរាណវិទូបានចុះកាលបរិច្ឆេទ នៃការផ្ទុះដ៏ធំដល់២ឬ៣ ឆ្នាំនៃឆ្នាំ ៤៣១ នៃគ.ស ។
ដើម្បីបញ្ជាក់ពីការ រកឃើញរបស់ពួកគេ អ្នកស្រាវជ្រាវបានប្រើគំរូ 3D ដើម្បីប៉ាន់ស្មានថា ផ្លាស្មាផ្ទុះបានកើនឡើង ២៨ ម៉ាយល៍ទៅក្នុងបរិយាកាស ខាងលើ ។ ពីទីនោះចរន្តអាកាស បានដឹកវា នៅចម្ងាយជាង ៤៣០០ ម៉ៃល៍ឆ្ងាយពីអង់តាក់ទិក ។ ការវិភាគអំពីស្នូលទឹកកកមួយ បានរកឃើញនៅ Greenland បានបង្ហាញ ពីសារធាតុគីមី ដូចគ្នាដែលបង្ហាញពីសម្មតិកម្ម របស់ពួកគេថា ការផ្ទុះដ៏សាហាវបានកើតឡើង១៥៩០ ឆ្នាំមុន ៕ដោយ៖លី ភីលីព