អាមេរិក ៖ ក្រុមហ៊ុន Google បានដាក់បង្ហាញស្មាតហ្វូន Pixel 5 របស់ខ្លួនដែលប្រើប្រាស់ប្រព័ន្ធ5G ក្នុងតម្លៃត្រឹមតែ ៦៩៩ ដុល្លាររួមជាមួយឧបករណ៍ បំពងសឡេងសំបុកអូឌីយ៉ូថ្មី និង Chromecast ក្នុងព្រឹត្តិការណ៍ដំណើរការ រាត្រីនៅលើប្រព័ន្ធអ៊ីនធើណេត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមហ៊ុនបានរៀបចំកម្មវិធី “ដំណើរការរាត្រីនៅលើអ៊ីនធេណេត ជាកន្លែង ដែលក្រុមហ៊ុនបានបង្ហាញទូរស័ព្ទ Pixel 5 តម្លៃចាប់ផ្តើមពី ៦៩៩ ដុល្លារ ចំណែក Pixel 4a ប្រើប្រាស់ប្រព័ន្ធ 5G ក្នុងតម្លៃ៤៩៩ដុល្លារ ដោយទាំងពីរនេះ គឺយ៉ាងហោចណាស់ពាក់កណ្តាល នៃតម្លៃស្មាតហ្វូនរបស់ក្រុមហ៊ុន Cupertino។ ជាមួយនឹងការបញ្ចុះតម្លៃបាននាំមក នូវការលះបង់មួយចំនួន Pixel 5 អេក្រង់មិនសូវប្រើថាមពល ជាងឧបករណ៍ដែលប្រកួតប្រជែង ។
ទោះជាយ៉ាងណាក៏ ដោយក្រុមហ៊ុនកត់សម្គាល់ថា ឧបករណ៍ទាំង២មានភាពធន់ នឹងទឹករួមបញ្ចូលទាំងការបញ្ចូលថ្មឥត ខ្សែបណ្តាញគាំទ្របណ្តាញ 5G និងមានថាមពលថ្មបានយូរ។ រួមជាមួយស្មាតហ្វូនព្រឹត្តិការណ៍នេះ ក៏បានណែនាំឧបករណ៍បំពងសំឡេងសំបុកអូឌីយ៉ូ ១០០ ដុល្លារមួយក្រូក្រាមថ្មី និងសេវាកម្មស្ទ្រីមថ្មី របស់ក្រុមហ៊ុន“ ‘Google TV.’។
Google បានបញ្ចេញស្មាតហ្វូនភីហ្សាជំនាន់ទី ១ នៅឆ្នាំ ២០១៦ ត្រូវបានគេចាត់ទុកថា មានកាមេរ៉ារបស់ស្មាតហ្វូនដទៃទៀតនៅលើទីផ្សារ ។
ទោះយ៉ាងណាវាហាក់បីដូច ជាក្រុមហ៊ុនយក្ស បច្ចេកវិទ្យាមួយនេះ បានព្យាយាមពុះពារយ៉ាងខ្លាំងក្នុងទីផ្សារ ប៉ុន្តែម៉ូដែលចុងក្រោយ ដែលមានតម្លៃសមរម្យ អាចបោះជំហ៊ានមួយ សម្រាប់តម្រូវ ការ ៕ ដោយ៖លី ភីលីព