ព័ត៌មានអន្តរជាតិ

អាមេរិក និងតៃវ៉ាន់ នឹងសហការគ្នា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងដំណើរទប់ទល់នឹងចិន

បរទេស ៖ មន្ត្រីនានាបាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ នឹងធ្វើការងាររួមគ្នាលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអាមេរិកឡាទីន ក្នុងដំណើរទប់ទល់ជាស្តែង ចំពោះផែនការវិនិយោគ ក្នុងតំបន់ដ៏ធំរបស់ចិន ។

ស្ថានទូតអាមេរិកប្រចាំ នៅទីក្រុងតៃប៉ិបាននិយាយថា ផែនការថ្មីនេះ នឹងគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ ដ៏មានគុណភាព នៅក្នុងទីផ្សារកំពុងលេចធ្លោរនានា ស្របពេលដែលរដ្ឋមន្ត្រី ការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយថា វាបានធ្វើឲ្យ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក មានភាពត្រូវគ្នាជាមួយគោល នយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី របស់តៃវ៉ាន់ ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មានមន្ទិលសង្ស័យជាខ្លាំង ចំពោះគោលគំនិតក្រវ៉ាត់ផ្លូវរបស់ទីក្រុងប៉េកាំង ដែលកសាងផ្លូវថ្នល់ ផ្លូវដែក និងសំណង់ផ្សេងៗទៀត ដើម្បីភ្ជាប់ប្រទេសចិនទៅអឺរ៉ុប អាស៊ី និងទីផ្សេងៗទៀត ដោយមើលឃើញវាថាជាផែនការ ដាក់បញ្ចូលប្រទេសនានាទៅក្នុងគន្លងរបស់ចិន តាមរយៈកិច្ចការការទូតបំណុល៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top