ព័ត៌មានអន្តរជាតិ

ដឹងអត់កាល ពីអតីតកាលសូវៀត ក៏ធ្លាប់លុកលុយ អាហ្គានីស្ថាន រាប់សិបឆ្នាំផងដែរ?

ប្រវត្តិសាស្ត្រ : អស់រយៈពេលជាងប្រាំបីឆ្នាំ បន្ទាប់ពីសូវៀត បានធ្វើអន្តរាគមន៍ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីគាំទ្រដល់រដ្ឋាភិបាល ដែលគាំទ្ររបបកុម្មុយនីស ក្រុមកងទ័ពសហសូវៀត បានសម្រេចចិត្តផ្តើមដកខ្លួន ចេញពីទីនោះ។
ព្រឹត្តិការណ៍នេះ បានកត់សម្គាល់ពីការចាប់ផ្តើម នៃការបញ្ចប់ នៃការកាន់កាប់សូវៀត ដែលមានរយៈពេលយូរមានការ បង្ហូរឈាមខ្លាំង និងគ្មានប្រយោជន៍បំផុត សម្រាប់សូវៀត នៅអាហ្វហ្គានីស្ថាន។

រំលឹកឡើងវិញ បន្ថែមទៀត នៅខែធ្នូឆ្នាំ១៩៧៩ កងទ័ពសូវៀត បានចាប់ផ្តើមលុកលុយចូល ទៅដល់ប្រទេសអាហ្វហ្គានីស្ថាន ជាលើកដំបូង នៅក្នុងការប៉ុនប៉ង ដើម្បីជំរុញរដ្ឋាភិបាលកុំម្មុយនីស្ត ដែលគាំទ្រដោយសូវៀត ដោយការបះបោរពីខាង ក្នុងប្រទេស ។ ក្នុងរយៈពេលខ្លីមួយកងទ័ពរុស្ស៊ី រាប់ពាន់នាក់និងសម្ភារគាំទ្រយោធា បានចាក់ចូលទៅអាហ្វហ្គានីស្ថាន ជាបន្តបន្ទាប់។

ដូច្នេះក៏ការ កកើតឡើង នៃជម្លោះផ្នែកយោធា ដ៏តានតឹង ជាមួយនឹងពួកឧទ្ទាមមូស្លីមអាហ្វហ្គានីស្ថាន ដែលពួកគេមើលងាយរដ្ឋាភិបាលកុម្មុយនិស្ត របស់ជាតិខ្លួន និងកងទ័ពសូវៀត ដែលគាំទ្រផងនោះ ។ អំឡុងពេលប្រាំបីឆ្នាំភាគីទាំងពីរ បានប្រយុទ្ធ ដើម្បីគ្រប់គ្រងអាហ្វហ្គានីស្ថាន ដោយមិនមានសូវៀត និងក្រុមឧទ្ទាមដែលអាចទទួល ដែលអាចបញ្ជាក់ពីជ័យជម្នះ បានឡើយ។

ខណៈដែល សូវៀត មិនបានបញ្ចេញ តួលេខជាផ្លូវការ សម្រាប់សង្គ្រាមនៅក្នុងប្រទេស អាហ្វហ្គានីស្ថាននោះមែន ប៉ុន្តែប្រភពចារកម្មអាមេរិក បានប៉ាន់ប្រមាណ ថា ទាហានរុស្ស៊ីប្រហែល១៥០០០នាក់ បានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយតម្លៃសេដ្ឋកិច្ច ចំពោះសេដ្ឋកិច្ចសូវៀត ដែលប្រើប្រាស់សម្រាប់ការតស៊ូ នៅអាហ្គានីស្ថាន បានឈានដល់ខាតបង់ រាប់ពាន់លានដុល្លារ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top