បរទេស ៖ យោងទៅតាមរបាយការណ៍មួយ ពីក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅក្នុងខែសីហា បាននាំចូលប្រេងឥន្ធនៈចម្រាញរួចចំនួន១៤២តោន ពីប្រទេសចិន ដែលនោះ គឺជាការឆ្លាក់ចុះដ៏ខ្លាំងក្លា ក្នុងការនាំចូល ពីខែកក្កដា ។
គណៈកម្មាធិការទណ្ឌកម្មលើកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខ បាននិយាយថា បរិមាណនាំប្រេងចម្រាញ់រួច ដែលទីក្រុងព្យុងយ៉ាងបាន នាំចូលពីដៃគូជំនួញដ៏ធំបំផុតរបស់ខ្លួន នៅក្នុងខែសីហា គឺជាចំនួន១ភាគ១០ ដែលប្រទេសនេះត្រូវការនៅក្នុងខែកក្កដា ហើយបើប្រៀបទៅនឹងខែសីហា ឆ្នាំ២០១៩ បរិមាណឆ្លុះបញ្ចាំង ពីការធ្លាក់ចុះចំនួន៩៣,៦ភាគរយ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនខ្លួនជាមួយប្រទេសចិន នៅក្នុងខែមករា និងភាគច្រើនបានធ្វើការរឹតបន្តឹង លើលំហំចូលទំនិញនិងមនុស្ស។ ប៉ុន្តែទីក្រុងព្យុងយ៉ាង ពឹងផ្អែកយ៉ាងខ្លាំង លើទីក្រុងប៉េកាំង សម្រាប់ថាមពលនិងជំនួយ ៕ ប្រែសម្រួល៖ប៉ាង កុង