បរទេស៖ នៅមុនការជជែកដេញ ដោលដណ្តើមតំណែង ប្រធានាធិបតីអាមេរិកលើកដំបូង នៅថ្ងៃអង្គារនេះ ប្រទេសចិនបានព្រមានអ្នកនយោបាយ អាមេរិក កុំប្រើ“ បញ្ហារបស់ចិនដើម្បីបង្កើតរឿង” ។ នេះបើតាមកាសែត South China Morning Post (SCMP) បានរាយការណ៍ដោយដកស្រង់ ការអត្ថាធិប្បាយ របស់កាសែត People’s Daily ដែលគ្រប់គ្រងដោយរដ្ឋ ដែលជាក្រុមកាសែតធំ ជាងគេនៅប្រទេសចិន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត People’s Daily បានផ្សាយ ដោយយោងតាម SCMPថា «វាត្រូវបានគេរំពឹងទុកថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងបង្កើតការជជែកអំពី“ ការគំរាមកំហែងរបស់ចិន” ដើម្បីបញ្ជាក់ពីភាពចាំបាច់ដើម្បី“ ការពារផលប្រយោជន៍ សហរដ្ឋអាមេរិក” ។ វាកើតឡើងដូច្នេះចាប់តាំង ពីសង្គ្រាមត្រជាក់បានបញ្ចប់មកម្លេះ»។
អ្នកនយោបាយអាមេរិក ខ្លះនៅក្នុងការិយាល័យ បានសម្តែងក្តីសង្ឃឹមយ៉ាងខ្លាំង ចំពោះការប៉ះទង្គិចគ្នា ។ ពួកគេបានរៀបចំកម្មវិធី ដើម្បីផ្លាស់ប្តូរការផ្តោតអារម្មណ៍ និងធ្វើឱ្យមានជម្លោះ [ដែលប្រទេសនេះប្រឈមមុខ] មើលទៅដូចជាបញ្ហាខាងក្រៅ” ។ ការអត្ថាធិប្បាយបាននិយាយ ដោយមិននិយាយចំ ៗ ដល់រដ្ឋបាល របស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នោះទេ។
កាសែតបន្តថា « នេះមិនត្រឹមតែមិនមានប្រយោជន៍ក្នុងការដោះស្រាយហានិភ័យ ជាប្រព័ន្ធដែលសង្គមអាមេរិក កំពុងប្រឈមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវការបំផ្លិចបំផ្លាញ នៅលើសង្វៀននៃទំនាក់ទំនងអន្តរជាតិទៀតផង ។ ចិននឹងមិនលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីលេងល្បែង នៃការបោះឆ្នោតអាមេរិកឡើយ។ អ្នកនយោបាយអាមេរិក គួរតែបញ្ឈប់អូសទាញចិន ទៅក្នុងបញ្ហាក្នុងស្រុករបស់ពួកគេ»។
ទាំងលោក ដូណាល់ ត្រាំ និងបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យលោក Joe Biden បានសន្យាថា នឹងអនុវត្តគោលនយោបាយ ប្រឆាំងនឹងទីក្រុងប៉េកាំង ប្រសិនបើត្រូវបានជាប់ឆ្នោត។ ក្រៅពីការធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិនក្នុងឆ្នាំ ២០១៨ និងការដំឡើងពន្ធលើការនាំចេញ របស់ចិនមានតម្លៃជាង ៣០០ ពាន់លានដុល្លារ លោក ត្រាំ បានចោទប្រកាន់ម្តងហើយម្តងទៀតថា ប្រទេសចិន បានបិទបាំងការរីករាលដាល នៃជំងឺរាតត្បាត COVID-១៩ នៅពេលដែលវាចាប់ផ្តើមផ្ទុះឡើង នៅក្នុងប្រទេសនេះនៅចុងឆ្នាំ ២០១៩ លើសពីនេះទៀតលោក បានចោទប្រកាន់ប្រទេសចិន ទៀតថា បានចូលរួមក្នុងការធ្វើពាណិជ្ជកម្ម អយុត្តិធម៌ដែលរួមមានការ លួចកម្មសិទ្ធិបញ្ញារបស់អាមេរិក ៕
ប្រែសម្រួលៈ ណៃ តុលា