ព័ត៌មានអន្តរជាតិ

អាមេរិកត្រូវតែចាប់យកកម្មវិធី AI ជាអាទិភាព ដើម្បីការពារប្រឆាំងរុស្ស៊ីនិងចិន

បរទេស៖ ក្រុមសមាជិកសភាទំាងពីរបក្ស របស់សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ បានធ្វើការណែនាំថា ក្រសួងការពារជាតិ គួរតែចាប់យកការវិនិយោគ ក្នុងវិស័យកម្មវិធី ភាពធន់នៃសង្វាក់ផ្គត់ផ្គង់ និងឧបករណ៍សង្គ្រាមលើអ៊ីនធឺណេត ក្នុងគោលបំណងដោះស្រាយ ជាមួយគម្រាមកំហែង នាពេលអនាគត ពីប្រទេសចិននិងរុស្ស៊ី។

ក្រុមការងារ ផ្នែកការពារជាតិអនាគត ដែលមានតំណាងរាស្ត្រ លោក Seth Moulton និងលោក Jim Banks ជាអធិបតី នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចេញរបាយការណ៍៨៧ទំព័រមួយ ចង្អុលបង្ហាញនូវភាពងាយរងគ្រោះ ក្នុងសន្តិសុខជាតិអាមេរិក និងបានផ្តល់អនុសាសន៍ អំពីវិធីកែតម្រូវពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Jim Banks បានមានប្រសាសន៍ថា មន្ទីរបញ្ចកោណចាំបាច់ ត្រូវតែច្នៃប្រឌិតថ្មី ដើម្បីធ្វើឲ្យប្រាកដថា សហរដ្ឋអាមេរិករក្សា បានឧត្តមភាពយោធា លើពិភពលោករបស់ខ្លួន និងរបាយការណ៍ គឺជាប្លង់មេដើម្បីធ្វើវា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top