ព័ត៌មានអន្តរជាតិ

ក្រុមអ្នកជំនាញ៖ ភពសុក្រ ប្រហែលជាមានលក្ខណៈ អាចរស់នៅបានសព្វថ្ងៃ ប្រសិនបើភពព្រហស្បតិ៍ គ្មានការផ្លាស់ប្តូរគន្លងរបស់វា

អាមេរិក៖ ភពសុក្រ គឺជាពិភពនរកមួយ ដែលមានពពក នៃអាស៊ីតស៊ុលហ្វួរីក ប៉ុន្តែការស្រាវជ្រាវថ្មី បានបង្ហាញថា វាជាភពមួយមានរាងមូលដូចផែនដី កាលពីរាប់ពាន់លានឆ្នាំមុន ហើយវានៅតែអាចរស់នៅបាន ប្រសិនគ្មានការផ្លាស់ប្តូរ និងបង្កឲ្យមានការប្រែប្រួល អាកាសធាតុយ៉ាងខ្លាំង នៅលើភពផែនដី ដែលមានស្ថាននរកឥឡូវនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ភពព្រហស្បតិ៍ ដែលមានទំហំធំជាង ២,៥ ដងនៃម៉ាស់ របស់ភពដទៃទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ អាចនឹងបង្អាក់ដល់គន្លងរបស់ភពសុក្រ ដល់ចំណុចមួយ នៃការផ្លាស់ប្តូរអាកាសធាតុយ៉ាងខ្លាំង ពោលគឺការឡើងកម្តៅ បន្ទាប់មកត្រជាក់ និងបញ្ចេញទឹករបស់វា ទៅក្នុងបរិយាកាស។
អ្នកវិទ្យាសាស្ត្រ នៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ាជឿជាក់ថា គន្លងរបស់ភពសុក្រ ប្រហែលជាមិនមានរង្វង់ប៉ុន្មានឡើយ ប៉ុន្តែនៅពេលភពព្រហស្បតិ៍ បានធ្វើចលនាឆ្ពោះទៅរកវា បានជំរុញឲ្យភពនេះកាន់តែខិតជិត។ គន្លងបច្ចុប្បន្ន នៃភពសុក្រគឺ ០.០០៦ ប៉ុន្តែក្រុមនេះបានរកឃើញថា វាធ្លាប់មាន ០.៣ ហើយមានប្រូបាប៊ីលីតេខ្ពស់ជាងនេះ ដែលវាអាចរស់នៅបាន។

យោងតាមគេហទំព័រ Space.com បានរាយការណ៍ថា ម៉ូដែលមុន ៗ មិនទាន់បានរំលំរបាំ របស់ភពព្រហស្បតិ៍នៅឡើយទេ ព្រោះគម្រោងខ្លះ វាដំណើរការយឺត ៗ ឆ្ពោះទៅព្រះអាទិត្យ ក្នុងរយៈពេលរាប់រយលានឆ្នាំ។ អ្នកផ្សេងទៀត ណែនាំឲ្យយក្សឧស្ម័នបានរំលងដោយផ្ទាល់ ទៅក្នុងគន្លងរបស់ភពព្រះអង្គារ មុនពេលឈានជើង ចូលទីតាំងបច្ចុប្បន្ន។ ឯកភាពគ្នា នៅក្នុងសហគមន៍វិទ្យាសាស្ត្រគឺថា ភពផែនដីដែលមានម៉ាស់ ២,៥ ដងនៃភពផ្សេងៗទៀត រួមបញ្ចូលគ្នា មានសមត្ថភាពទាញអ្វីៗគ្រប់យ៉ាង នៅក្នុងប្រព័ន្ធព្រះអាទិត្យ នៅពេលវារំកិលគន្លង៕ ដោយ៖លី ភីលីព

Most Popular

To Top