ព័ត៌មានអន្តរជាតិ

បុគ្គលិកក្រុមហ៊ុន Amazon នៅអាមេរិក ជិត២ម៉ឺននាក់ ឆ្លងមេរោគកូវីដ១៩

បរទេស៖ ក្រុមហ៊ុន Amazon បាននិយាយថា បុគ្គលិកជួររបស់ខ្លួនច្រើនជាង ១៩ ៨១៦នាក់ នៅសហរដ្ឋអាមេរិក បានឆ្លងមេរោគកូវីដ១៩ ចាប់តាំងពីខែមីនា។ ចំនួននេះស្មើនឹង ១,៤៤% នៃកម្មករចំនួន ១,៣៧ លាននាក់នៅទូទាំងក្រុមហ៊ុន Amazon និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Amazon បានប្រឈមមុខនឹងការរិះគន់ពីនិយោជិក សហជីព និងមន្រ្តីជាប់ឆ្នោតដែលបានចោទប្រកាន់ក្រុមហ៊ុនថា បានធ្វើឱ្យសុខភាពបុគ្គលិក មានគ្រោះថ្នាក់។ ប៉ុន្តែក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណេត ខ្នាតយក្សមួយនេះ បាននិយាយថា អត្រាឆ្លងនេះ គឺទាបជាងការរំពឹងទុក។

ក្រុមហ៊ុន Amazon បានរក្សាការបើកចំហររោងចក្រ របស់ខ្លួនដដែល ទោះបីរោគរាតត្បាតផ្ទុះឡើង ដើម្បីឆ្លើយតបនឹងកំណើន តម្រូវការពីអ្នកដើរផ្សារ ដែលជាប់នៅក្នុងផ្ទះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top