បរទេស៖ ឆ្លៀតក្នុងប្រព័ន្ធធ្វីតធើ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសថា លោកនិងភរិយា បានធ្វើតេស្ត៍វិជ្ជមាន (ឆ្លង) មេរោគ កូវីដ១៩ ហើយនឹងដាក់ឱ្យ នៅដាច់ដោយឡែក នៅឯសេតវិមាន។ ជាមួយគ្នានោះដែរ វិទ្យាស្ថានស្រាវជ្រាវ Gamaleya របស់ប្រទេសរុស្ស៊ី ដែលបានបង្កើត វ៉ាក់សាំងដំបូងបង្អស់ លើពិភពលោកប្រឆាំងនឹង មេរោគឆ្លងនេះ បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួន ជាស្រេច ក្នុងការផ្តល់ជំនួយ ដល់ប្រធានាធិបតីអាមេរិក ដែលបានឆ្លងវីរុសនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Alexander Gintsburg ប្រធានមជ្ឈមណ្ឌល Gamaleya បានមានប្រសាសន៍ថា“ ខ្ញុំគិតថាប្រសិនបើពួកគេ ងាកទៅរកអាជ្ញាធរ រុស្ស៊ីជាផ្លូវការ យើងនឹងអាចជួយពួកគេបាន” ។
លោកក៏បានស្នើ ផងដែរថា រដ្ឋបាល លោក ត្រាំ គួរតែចាក់វ៉ាក់សាំង ជាមួយរុស្ស៊ី ដែលមានឈ្មោះថា Sputnik V ។
លោក Gintsburg បានបន្ថែមថា “ខ្ញុំគិតថាពួកគេ នឹងដោះស្រាយ វាជាមួយប្រធានាធិបតី របស់ពួកគេ។ វាជាការប្រសើរណាស់ ដែលគាត់បានចាក់វ៉ាក់សាំង (ជាមួយវ៉ាក់សាំងរុស្ស៊ី)!៕

ប្រែសម្រួលៈ ណៃ តុលា
