ព័ត៌មានអន្តរជាតិ

CFO របស់ Huawei CFO បង្ហាញវត្តមាន នៅតុលាការវិញ ដើម្បីប្រឆាំងនឹង ការធ្វើបត្យាប័ន របស់លោកស្រី ទៅកាន់អាមេរិក

ចិន៖ ប្រធានផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺលោកស្រី Meng Wanzhou បានត្រឡប់ទៅតុលាការកំពូល នៃចក្រភពអង់គ្លេស និងកូឡុំប៊ី វិញហើយដើម្បីអះអាងថា ការធ្វើបត្យាប័ន លោកស្រី ទៅសហរដ្ឋអាមេរិក គួរតែត្រូវបានបញ្ឈប់ហើយ នេះបើយោងតាម ការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

ក្នុងអំឡុងពេលសវនាការ ដែលបានគ្រោងទុកនៅ Vancouver មេធាវីរបស់លោកស្រី Meng នឹងអះអាងថាមន្រ្តីអាមេរិក បានលុបចោលព័ត៌មានលម្អិត ដែលធ្វើឲ្យប៉ះពាល់ ដល់ការចោទប្រកាន់ ពីបទឆបោក លើលោកស្រី ដោយផ្អែកលើមូលដ្ឋានព័ត៌មាន បានផ្តល់ដល់ មន្រ្តីកាណាដា គឺមានការភ័ន្តច្រឡំ និងមានការលុបចោល សម្ភារៈនិងការបង្ហាញ ព័ត៌មានមិនពិត ។

ប៉ូលីសកាណាដា បានឃុំខ្លួនលោកស្រី Meng នៅឯអាកាសយានដ្ឋាន អន្តរជាតិ Vancouver កាលពីថ្ងៃទី ១ ខែធ្នូឆ្នាំ ២០១៨ បន្ទាប់ពីមានដីកាចាប់ខ្លួនមួយ ដែលចេញដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក ទាក់ទងនឹងការ ចោទប្រកាន់បន្លំ ក្រោយមកលោកស្រី Meng Wanzhou ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ និងនៅទីក្រុងកាណាដា។ លោកស្រី Meng Wanzhou ត្រូវបានចោទប្រកាន់ ពីបទរំលោភទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។

សហរដ្ឋអាមេរិកបាន ប្រើបទបង្ហាញដែល លោកស្រី Meng Wanzhou បានធ្វើទៅកាន់ ធនាគារ HSBC ចក្រភពអង់គ្លេសកាលពីឆ្នាំ ២០១៣ ដើម្បីចោទប្រកាន់ថា នាងបានកុហក អំពីទំនាក់ទំនង របស់ក្រុមហ៊ុន Huawei ជាមួយក្រុមហ៊ុន បច្ចេកវិទ្យា Skycom ធ្វើឲ្យក្រុមហ៊ុន HSBC ប្រឈមនឹងហានិភ័យ ក្នុងការរំលោភទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់៕

ដោយ៖លី ភីលីព

Most Popular

To Top