ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មកូរ៉េខាងជើង – ចិន ធ្លាក់ចុះ ៧០ ភាគរយ ក្នុងអំឡុងខែមករា – សីហា ដោយសារជំងឺរាតត្បាត

សេអ៊ូល៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃសុក្រថា ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកូរ៉េខាងជើង និងចិន បានធ្លាក់ចុះជិត ៧០ ភាគរយក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងឆ្នាំកន្លងមក ដែលអាចបណ្តាលមកពី ការរីករាលដាលជំងឺកូវីដ-១៩ ។

ទំហំពាណិជ្ជកម្ម រវាងសម្ព័ន្ធមិត្តទាំងពីរ បានឈានដល់ ៥១០ លានដុល្លារអាមេរិក ក្នុងអំឡុងពេលពីខែមករា ដល់ខែសីហា គឺធ្លាក់ចុះយ៉ាងខ្លាំងពី ១,៧១ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ នេះបើយោងតាមទិន្នន័យ ពីក្រសួងបង្រួបបង្រួម។

ប្រទេសកូរ៉េខាងជើង បាននាំចេញទំនិញចំនួន ៤១,៩ លានដុល្លារទៅកាន់ប្រទេសចិន ខណៈដែលការនាំចូលទំនិញ មានតម្លៃ ៤៧០ លានដុល្លារ ពីប្រទេសជិតខាងរបស់ខ្លួន ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំនេះ។

ក្នុងចំណោមទំនិញសំខាន់ៗ ដែលកូរ៉េខាងជើងនាំចូលពីប្រទេសចិន កាលពីឆ្នាំមុនរួមមានវាយនភ័ណ្ឌ ប្រេងសណ្តែក អង្ករ គ្រឿងបន្លាស់នាឡិកា និងម្សៅ៕
ដោយ៖ ឈូក បូរ៉ា

Most Popular

To Top