ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការសោកស្តាយ ចំពោះកង្វះការរីកចម្រើន ក្នុងដំណើរការរំសាយ អាវុធនុយក្លេអ៊ែរ

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្របានសម្ដែងសោកស្តាយ ចំពោះកង្វះការរីកចម្រើនឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងហានិភ័យនៃការថយក្រោយ។

ការរំសាយអាវុធនុយក្លេអ៊ែរជាអាទិភាព របស់អង្គការសហប្រជាជាតិ ចាប់តាំងពីបង្កើតឡើងរយៈពេល ៧៥ ឆ្នាំកន្លងមក និងចាប់តាំងពីការទម្លាក់គ្រាប់បែកដ៏គួរឱ្យរន្ធត់នៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ពិភពលោក នៅតែបន្តរស់នៅក្នុងស្រមោល នៃមហន្តរាយនុយក្លេអ៊ែរ។

លោកអគ្គលេខាធិការបានលើកឡើងថា“ រដ្ឋមួយចំនួនចាត់ទុកអាវុធនុយក្លេអ៊ែរ មានសារៈសំខាន់ ចំពោះសន្តិសុខ និងការរស់រានមានជីវិតរបស់ពួកគេ”។

លោកបានព្រមានថា ជាអកុសលវឌ្ឍនភាពឆ្ពោះទៅរក ការលុបបំបាត់អាវុធនុយក្លេអ៊ែរ សរុបបានជាប់គាំង ហើយមានហានិភ័យនៃការថយក្រោយទៀតផង៕

ដោយ ឈូក បូរ៉ា

Most Popular

To Top