ព័ត៌មានអន្តរជាតិ

សារព័ត៌មានអាមេរិក៖ រោគសញ្ញារបស់លោក ដូណាល់ ត្រាំ គឺមានក្អក និងគ្រុនក្តៅ

បរទេស៖ ចំនួនអ្នកស្លាប់ជាសកល ដោយសារវីរុសកូវីដ១៩ មានចំនួនជាង ១,០១៦ លាន នាក់ និងមនុស្ស ជាង ៣៤,២ លានករណីត្រូវបានរកឃើញថាបានឆ្លង ហើយក៏មានមនុស្សជិត ២៣,៧ លាននាក់ ត្រូវបានព្យាបាល ឱ្យជាសះស្បើយវិញផងដែរ ។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins ដែលតាមដាននិងចងក្រង ទិន្នន័យពីអាជ្ញាធរជាតិនិងក្នុងស្រុក ប្រព័ន្ធផ្សព្វផ្សាយនិងប្រភពដទៃទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នៅពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោកបានរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងវីរុសនេះ ប្រទេសជាច្រើនបានសម្រេចចិត្តណែនាំឡើងវិញនូវការរឹតត្បិតទាក់ទងនឹងជំងឺរាតត្បាតយ៉ាងសាហាវក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ។

បើតាម Sputnik បានផ្សាយដោយផ្អែកតាមសារព័ត៌មានអាមេរិកថា រោគសញ្ញាជំងឺកូរ៉ូណារបស់លោក ដូណាល់ត្រាំ រួមមានក្អក និងគ្រុនក្តៅ។

នៅសហរដ្ឋអាមេរិក គឺនៅតែមានចំនួនករណីឆ្លងខ្ពស់បំផុតនៅលើពិភពលោក ដោយមានអ្នកឆ្លងចំនួន ៧.២៧៧.៨០៤ នាក់ ក្នុងនោះមានអ្នកស្លាប់ ២០៧.៧៩១ នាក់ និងអ្នកដែលបានធូរស្បើយឡើងវិញចំនួន ២,៨៦០.៦៥០ នាក់។

បន្ទាប់មកគឺប្រទេសឥណ្ឌាដែលស្ថិតនៅលំដាប់ទី ២ ទាក់ទងនឹងចំនួនករណីដែលបានបញ្ជាក់ថា មានកូវីដ១៩ មានអ្នកជំងឺជាង ៦.៣១ លាននាក់៕

https://sputniknews.com/world/202010021080637510-covid-19-live-updates-india-records-81000-new-cases/

Most Popular

To Top