ចិន៖ ទីភ្នាក់ងារព័ត៌មាន រាយការណ៍ថា ក្រុមហ៊ុនNissan Motor គ្រោងនឹងបញ្ចេញ នូវរថយន្តថ្មីរួមទាំង រថយន្តអគ្គិសនីផងដែរ នៅលើទីផ្សារប្រទេសចិន កំពុងរីកចម្រើន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលអាចជួយឲ្យក្រុមហ៊ុនផលិត រថយន្តជប៉ុន ទទួលបានប្រាក់ចំណេញឡើងវិញ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងដាក់ចេញនូវម៉ូដែលអេឡិចត្រិចថ្មី និងរចនាឡើងវិញចំនួន៩ ប្រភេទនៅលើទីផ្សាររថយន្តធំបំផុត របស់ពិភពលោកនៅឆ្នាំ ២០២៥ រួមមានរថយន្តដោតភ្លើង និងរថយន្តអគ្គិសនីកូនកាត់ ដែលសាកជាមួយម៉ាស៊ីនសាំង ។
លោក Makoto Uchida នាយកប្រតិបត្តិក្រុមហ៊ុន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅឯពិព័រណ៍រថយន្តនៅទីក្រុងប៉េកាំង តាមរយៈតំណភ្ជាប់វីដេអូពីប្រទេសជប៉ុន ថា ការងើបឡើងវិញនៅក្នុងទីផ្សារប្រទេសចិន គឺគួរឲ្យកត់សម្គាល់ណាស់ ហើយផ្នែកសំខាន់ៗរបស់យើងបានវិលត្រឡប់ទៅរកកម្រិតមុន បើមិនប្រសើរជាងនេះបន្តិច ។
កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន គឺជាផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Nissan ដើម្បីស្តារឡើងវិញពីការពង្រីកយ៉ាង ឆាប់រហ័សបានបន្សល់ទុកគួរឲ្យស្ញប់ស្ញែង និងផលប័ត្រវ័យចំណាស់ ។ ក្រុមហ៊ុនក៏បានព្រមានអំពីការខាតបង់ចំនួន ៤,៥ ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារនៅពេលមេរោគ COVID-19 រារាំងដល់ការផ្លាស់ប្តូររបស់ខ្លួន ៕ដោយ៖លី ភីលីព