ព័ត៌មានអន្តរជាតិ

រុស្ស៊ី ត្រៀមលក់ S-400 ទៅអ៊ីរ៉ង់ បន្ទាប់ពីការដាក់ទណ្ឌកម្ម របស់យូអិន ផុតសុពលភាព

ម៉ុស្គូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនប្រព័ន្ធការពារមីស៊ីលប្រឆាំងយន្ដហោះ S-៤០០ ទៅអ៊ីរ៉ង់ បន្ទាប់ពីការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ផុតសុពលភាព។

នៅក្នុងបទសម្ភាសន៍ ជាមួយកាសែត Resalat ប្រចាំថ្ងៃរបស់អ៊ីរ៉ង់លោក Levan Dzhagaryan បានលើកឡើងថា “ដូចដែលអ្នកបានដឹងហើយថា ប្រព័ន្ធការពារមីស៊ីល S-៣០០ ត្រូវបានបញ្ជូនទៅអ៊ីរ៉ង់រួចហើយ ។

លោក Dzhagaryan បានបន្ថែមទៀតថា ទីក្រុងមូស្គូ មិនខ្លាចការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការលក់អាវុធ ទៅឱ្យអ៊ីរ៉ង់នោះទេ បន្ទាប់ពីការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ បានផុតកំណត់នៅថ្ងៃទី ១៨ ខែតុលា។

ឯកអគ្គរដ្ឋទូតរុស្ស៊ីបានកត់សម្គាល់ថា ប្រសិនបើអ៊ីរ៉ង់ មានសំណើជាក់លាក់ ស្តីពីការទិញអាវុធពីប្រទេសរុស្ស៊ី ពួកគេអាចត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់បន្ទាប់ពីថ្ងៃទី១៨ ខែតុលា៕

ដោយ ឈូក បូរ៉ា

Most Popular

To Top