អង់គ្លេស ៖ យោងតាមការវិភាគ របស់លលាដ៍ក្បាលចាស់ បានឲ្យដឹងថា ក្មេងស្រីវ័យជំទង់ Anglo-Saxon ម្នាក់ត្រូវបានគេ កាត់ច្រមុះ និងបបូរមាត់ របស់នាងធ្វើឲ្យស្បែកក្បាល របស់នាងឡើងរបកផងដែរ រកឃើញនៅ Oakridge, Hampshire ដោយសារតែអដ្ឋិធាតុ ត្រូវបានថត កាំរស្មីវិទ្យុ សកម្ម ចុះថ្ងៃទី ៧៧៦-៨៩៩ គ.ស បង្ហាញពីទណ្ឌកម្ម ដែលគួរឲ្យខ្លាចបំផុត នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។
ទោះបីយ៉ាងណាគេមិនទាន់ដឹងច្បាស់ ពីមូលហេតុដែលនារីវ័យក្មេង កំសត់រូបនេះ ត្រូវទទួលរងនូវទឹកមុខក្រហល់ ក្រហាយយ៉ាងខ្លាំង នោះឡើយ តែវាតែងតែត្រូវបានគេ មើលងាយ ចំពោះជនល្មើសជាស្ត្រី ។ ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា ការខូចទ្រង់ទ្រាយនេះ ត្រូវបានផ្តល់ទៅឲ្យស្ត្រីផិតក្បត់ ទាសករដែលបានលួច និងឧក្រិដ្ឋជន មានកំហុសធ្ងន់ធ្ងរជាងនេះ។
អ្នកជំនាញជនជាតិអង់គ្លេស សិក្សាលើលលាដ៍ក្បាល ត្រូវបានជីកនៅទសវត្សឆ្នាំ១៩៦០បាននិយាយថា វាជាក្មេងស្រីមានអាយុ ១៥-១៨ ឆ្នាំម្នាក់ទំនងជាស្លាប់ដោយផ្ទាល់ ពីរបួសរបស់នាង ។ ក្រុមនេះដឹកនាំដោយអ្នកបុរាណវិទ្យា Garrard Cole នៃសាកលវិទ្យាល័យCollege London បាននិយាយថា ករណីនេះលេចចេញជា ឧទាហរណ៍ខាង បុរាណវិទ្យាដំបូង នៃទម្រង់បែបបទ នៃការធ្វើឲ្យខូចទ្រង់ទ្រាយ ដ៏ឃោរឃៅ ដែលគេដឹងថា មកពី Anglo-Saxon ប្រទេសអង់គ្លេស ។
លលាដ៍ក្បាល ត្រូវបានរកឃើញ ដោយអ្នកបុរាណវិទូ ដែលបានជីករកទីតាំង Oakridge មុនពេលអភិវឌ្ឍអចលនវត្ថុ លំនៅដ្ឋាន។ វាមិនច្បាស់ទេ ប្រសិនបើវាត្រូវ បានគេថែរក្សារួម ជាមួយគ្រោងឆ្អឹង ហើយលលាដ៍ក្បាលត្រូវបានគេរកឃើញ ដោយចៃដន្យនៅក្នុងគំនរ ដែលបានជីក៕ដោយ៖លី ភីលីព