ព័ត៌មានអន្តរជាតិ

ករណីភ្លើងឆេះព្រៃនៅកាលីហ្វ័នីញ៉ា បានបំផ្លាញផ្ទៃដីព្រៃអស់ប្រមាណ៤លានអារ

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ថា ក្រសួងព្រៃឈើ និងការពារអគ្គីភ័យប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា ភ្លើងឆេះព្រៃនៅក្នុងឆ្នាំនេះ នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានបំផ្លាញដល់ព្រៃឈើ ប្រមាណជាង៤លានអារ ស្មើនឹងប្រមាណ១៦.១៨៧គីឡូម៉ែត្រក្រឡា គិតត្រឹមថ្ងៃអាទិត្យ ដែលនេះជាការបំផ្លាញកើនឡើងទ្វេដង បើធៀបនឹងកំណត់ត្រាកាលពី២ឆ្នាំមុន ។

ក្រសួងបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចាប់តាំងពីមានភ្លើងឆេះនៅក្នុងឆ្នាំនេះ មានភ្លើងឆេះព្រៃកើតឡើងប្រមាណជាង៨.២០០ករណី ។ សរុបទៅមានអ្នកស្លាប់រហូតដល់៣១នាក់ និងបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ប្រមាណជាង៨.៤៥៤កន្លែង ។

ក្រសួងដដែលបានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យ ប្រមាណជាង១៦.៥០០នាក់ បានបន្តធ្វើការងារ ដើម្បីទប់ស្កាត់កាឆេះរាលដាល នៅក្នុងតំបន់ភ្លើងឆេះព្រៃធំៗចំនួន២៣កន្លែងនៅទូទាំងរដ្ឋ កាលពីថ្ងៃអាទិត្យ ។ ទន្ទឹមនឹងនេះដែរ ភ្លើងឆេះព្រៃដែលគេហៅថា Red Flag មានស្ថានភាពធូរស្រាលវិញ ហើយសីតុណ្ហភាពក្តៅល្មម និងមានសំណើមតិចតួច ដោយក្រុមសហសេវឹកបន្តខិតខំពន្លត់ភ្លើង ។

ភ្លើងឆេះព្រៃដែលគេឲ្យឈ្មោះថា Creek Fire បានឆេះរាល នៅតំបន់ Fresno និង Madera បន្តកើនឡើងដល់៣១៥.៤១៣អារ កាលពីយប់មិញនេះ ហើយបន្តឆេះដល់៦២ភាគរយ ហើយនៃផ្ទៃដីទំាងមូល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top