ព័ត៌មានអន្តរជាតិ

អ្នកដឹកនាំរឿងល្បីឈ្មោះ Michael Moore ថា កំពូលមនុស្សពូកែកុហក ដូណាល់ ត្រាំ កំពុងបង្កើតរឿងឆ្លងកូវីដ ដើម្បីស្តារប្រជាប្រិយភាព

បរទេស៖ អ្នកដឹកនាំរឿងគឺលោក Michael Moore បាននិយាយតាមហ្វេសប៊ុកដ៏វែងមួយ ក្រោយពីព័ត៌មានដែលបានផ្សាយថា លោកដូណាល់ត្រាំ បានធ្វើតេស្តិ៍វិជ្ជមានចំពោះមេរោគកូវីដ១៩ ហើយថែមទាំងបានរិះគន់ប្រធានាធិបតី បច្ចុប្បន្នរបស់អាមេរិករូបនេះថា ជាអ្នកកុហកអាជីព “ទៀតផង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Michael Moore អាយុ ៦៦ ឆ្នាំ បានផ្តល់ទ្រឹស្តីឃុបឃិតគ្នាយ៉ាងល្អិតល្អន់មួយ នៅពេលដែលគាត់ច្រានចោលចំពោះព័ត៌មានចូលមន្ទីរពេទ្យរបស់ប្រធានាធិបតី ត្រាំ ដោយអះអាងថា លោក ត្រាំ កំពុងបន្លំថាបានឆ្លងជំងឺផ្លូវដង្ហើមវីរុសកូរ៉ូណា។

នាយក ភាពយន្តឯកសារ Fahrenheit 9/11 ដ៏ល្បីល្បាញរូបនេះ បានលើកឡើងថាតួលេខស្ទង់មតិដែលកំពុងធ្លាក់ចុះរបស់គាត់ បានបង្ខំឱ្យលោកដូណាល់ត្រាំ រិះរកជម្រើសដើម្បីជំរុញប្រជាប្រិយភាព ដែលធ្លាក់ចុះ មុនការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។

ជាការខកខាន, លោក Moore បានចោទថា លោក ដូណាល់ ត្រាំ កំពុងចង់ឱ្យមានថ្ងៃបោះឆ្នោតដែលត្រូវបានរុញច្រានចេញពីថ្ងៃទី ៣ ខែវិច្ឆិកា ដោយមិនគិតពីរដ្ឋធម្មនុញ្ញ ដែលអ្នកដឹកនាំរឿងរូបនេះបានទទូចថាប្រធានាធិបតី « “doesn’t give a fuck about”៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top