បរទេស ៖ សារព័ត៌មានបរទេស នៅថ្ងៃនេះបានសរសេរថា ក្រុមសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ របស់លោកត្រាំ បានធ្វើការប្រកាសចោទប្រកាន់ថា រដ្ឋាភិបាលចិន គឺជាអ្នកនៅពីក្រោយ ដើម្បីចម្លងកូវីដ១៩ ឲ្យទៅប្រធានាធិបតី អាមេរិករូបនេះ។
ការប្រកាស ដដែលនេះ ក៏បានដាក់បន្ទុកទៅលើរដ្ឋាភិបាល ក្រុងប៉េកាំងថែមទៀតផងដែរ ថា មានគោលបំណងវាយប្រហារ សំដៅទៅលើមេដឹកនាំកំពូល នៃកងកម្លាំងការពារជាតិ អាមេរិកផ្ទាល់តែម្តង ។ លោក Blair Brandt ដែលប្រធានក្រុមការងារយុទ្ធនាការរ៉ៃអង្គាស របស់លោកត្រាំនិងប្រឹក្សាផ្ទាល់ លោកត្រាំគឺលោក Lara Trump ផងបានបញ្ជាក់ថាចិន គឺជាអ្នកទទួលខុសត្រូវ ចំពោះបញ្ហានេះ។
គួរឲ្យដឹងដែរ ថា កន្លងមករដ្ឋាភិបាល របស់លោកត្រាំ ព្រមទាំងអ្នកគាំទ្រផង តែងតែចោទប្រកាន់ថា កូវីដ១៩ គឺមានប្រភពដើមចេញពីប្រទេសចិន ទីក្រុងវូហានដោយរដ្ឋាភិបាលប៉េកាំង ជាអ្នករៀបចំពីក្រោយហើយអះអាងទៀតថា រដ្ឋាភិបាលកុម្មុយនីសមួយនេះ តែងតែបានរៀបចំផែនការ ដើម្បីឲ្យលោកត្រាំចាញ់ឆ្នោតសម្រាបការប្រជែង ប្រធានាធីបតីនាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី