ព័ត៌មានអន្តរជាតិ

Boeing បញ្ចប់ផលិតកម្ម យន្តហោះប្រភេទ 787 Dreamliner នៅរដ្ឋវ៉ាស៊ិនតោនហើយ

បរទេស ៖ ទីបំផុតវិបត្តិកូវីដ១៩ បានធ្វើឲ្យចំនួនអ្នករងគ្រោះ នៅក្នុងវិស័យអាកាស មានការកើនឡើង ទោះបីជាពួកគេសុទ្ធសឹង តែជាក្រុមហ៊ុនយក្សធំៗ របស់ពិភពលោកក្តី។

Boeing បានប្រកាសថា ខ្លួននឹងបិទចោលរោងចក្រដ៏សំខាន់មួយ របស់ខ្លួននៅក្នុងទីក្រុង Everett រដ្ឋវ៉ាស៊ិនតោន គឺជារោងចក្រផលិត តួយន្តហោះប្រភេទ 787 Dreamliner ហើយដំណើរការបិទ នឹងចាប់ផ្តើមធ្វើឡើងចាប់ ពីពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះហើយ។

គួរឲ្យដឹងដែរថា Boeing មានរោងចក្រផលិតតួយន្តហោះប្រភេទ 787 Dreamlines នេះចំនួន២កន្លែង ប៉ុន្តែបើយោងតាមការបញ្ជាក់ ដោយប្រធានប្រតិបត្តិ របស់ក្រុមហ៊ុនគឺលោក David Calhoun បានឲ្យដឹងថា Boeing បានសម្រេចចិត្តបិទរោងចក្រមួយ កន្លែងនិងបន្តរក្សាទុករោង ចក្រតែមួយកន្លែងប៉ុណ្ណោះនៅក្នុងតំណាក់ កាលធ្លាក់ចុះពេលបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top