ព័ត៌មានអន្តរជាតិ

អាសាដ៖ មូលដ្ឋានទ័ពរុស្សី ក្នុងប្រទេសស៊ីរី នឹងអាចធានាបាន នៅស្ថេរភាពក្នុងតំបន់

បរទេស៖ នៅថ្ងៃចន្ទសារព័ត៌មានបរទេស បានចេញផ្សាយថា ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ បានធ្វើការលើកឡើងថាវត្តមាន នៃកងទ័ពជើងទឹកនិងអាកាស របស់រុស្ស៊ីនៅក្នុងប្រទេសរបស់លោក នឹងអាចជួយទប់ទល់ទៅនឹងឥទ្ធិពល របស់មហាអំណាចលោកខាងលិច នៅក្នុងតំបន់នេះហើយ លោកជឿជាក់ថាពេលនេះ ការប្រយុទ្ធដើម្បីបង្ក្រាប ក្រុមបះបោរកំពុងធ្លាក់ចុះ។

នៅក្នុងបទសម្ភាសន៍ជាមួយ ប៉ុស្តិ៍ទូរទស្សន៍របស់ ក្រសួងការពារជាតិរុស្ស៊ី Zvezda នៅចំថ្ងៃគម្រប់ខួប ៥ ឆ្នាំនៃអន្តរាគមន៍របស់ក្រុងម៉ូស្គូ នៅក្នុងប្រទេសស៊ីរីដែលបានបញ្ចប់ជម្លោះ ក្នុងប្រទេសលោកអាសាដ បាននិយាយទៀតថា មូលដ្ឋានទ័ពសំខាន់ទាំងពីររបស់ ប្រទេសរុស្ស៊ីគឺមានសារៈសំខាន់ ដើម្បីប្រឆាំងនឹងវត្តមានយោធា របស់លោកខាងលិច នៅក្នុងតំបន់ទាំងមូល។

រំលឹកដែរថា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារ តាមអាកាសលើកដំបូងនៅក្នុង ប្រទេសស៊ីរីកាលពីនៅក្នុងឆ្នាំ ២០១៥ និងបានចាប់ផ្តើមពង្រឹងវត្តមាន យោធាជាអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងឆ្នាំ ២០១៧ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលនៅទីក្រុងដាម៉ាស ដែលស្ថិតនៅក្រោមការដឹកនាំ របស់លោកអាសាដ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top