បរទេស៖ ច្បាប់ថ្មី តាមសេចក្តីរាយការណ៍ ត្រូវបានគេណែនាំនៅក្នុង រដ្ឋសភាសហរដ្ឋអាមេរិក ដែលមានសារៈសំខាន់ជាខ្លាំង ក្នុងការធានាដល់ភាពទំនើប ផ្នែកយោធាប្រកបដោយគុណភាព របស់ប្រទេសអ៊ីស្រាអែល លើសប្រទេសនៅតំបន់ មជ្ឈិមបូព៌ានានា។
សេចក្តីព្រាងច្បាប់ ដែលដឹកនាំដោយតំណាងរាស្ត្រ លោក Brad Schneider នោះ ស្នើឲ្យមានការប្តេជ្ញាមួយ ចំពោះភាពទំនើបផ្នែកយោធា ប្រកបដោយគុណភាព របស់ប្រទេសអ៊ីស្រាអែល ដែលជាការសន្យាតាមផ្លូវច្បាប់មួយ របស់សហរដ្ឋអាមេរិក ចំពោះប្រទេសអ៊ីស្រាអែល ក្រោមច្បាប់គ្រប់គ្រងការនំាចេញអាវុធ។
យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកតំណាងរាស្ត្រសហរដ្ឋអាមេរិក Brad Schneider នេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ច្បាប់នេះ នឹងពង្រឹងការប្តេជ្ញាទាំងនោះ ហើយនឹងរំឭកដល់រដ្ឋបាល អំពីការតព្វកិច្ចខ្លួន ក្រោមច្បាប់” ៕
ប្រែសម្រួល៖ ប៉ាង កុង