ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន ប៊ូអ៊ីង នឹងផលិតយន្តហោះគ្មាន មនុស្សបើក នៅប្រទេសអូស្ត្រាលី

បរទេស ៖ ក្រុមហ៊ុនការពារជាតិ សហរដ្ឋអាមេរិក ប៊ូអ៊ីង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួននឹងរចនាអភិវឌ្ឍ ផលិតយន្តហោះយោធា ដោយរួមទាំងយន្តហោះគ្មានមនុស្សបើកផង នៅក្នុងប្រទេសអូស្ត្រាលី ហើយនេះជាលើកទីមួយ ដែលក្រុមហ៊ុនធ្វើបែបនេះ នៅក្រៅទឹកដីសហរដ្ឋអាមេរិក ។

តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីជំនាញរបស់ក្រុមហ៊ុននេះ បាននិយាយថា ការសម្រេចចិត្តនេះ ក៏បង្ហាញឲ្យឃើញ ជាលើកដំបូងផងដែរថា យន្តហោះយោធា ត្រូវបានរចនា ធ្វើវិស្វកម្មនិងផលិតទាំងស្រុង នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេលជាង៥០ឆ្នាំ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ប៊ូអ៊ីង បានបង្ហាញម៉ូដែលមួយរបស់យន្តហោះគ្មានមនុស្សបើក មានឈ្មោះ Loyal Wingman នៅក្នុងពិធីមួយ នាថ្ងៃចន្ទសប្ដាហ៍នេះ បង្ហាញភាពជាដៃគូរវាងក្រុមហ៊ុន ក្រុមហ៊ុនប៊ីអ៊ីងអូស្ត្រាលី ក្រុមហ៊ុនគ្រឿងផ្គុំចំនួន៣៥ និងរដ្ឋអូឃ្វីនលែន ប្រទេសអូស្ត្រាលី៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top