ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងអាមេរិកជួបប្រជុំគ្នា សម្រាប់កិច្ចពិភាក្សាសន្ធិសញ្ញាអាវុធ នៅមុនពេលផុតកំណត់ នៃកិច្ចព្រមព្រៀង New START

បរទេស ៖ មន្ត្រីការទូតមកពីប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានជួបគ្នានៅទីក្រុងហែលស៊ីងហ្គី ដើម្បីពិភាក្សាគ្នាអំពីការផ្លាស់ប្តូរមួយ សម្រាប់ដែនកំណត់អាវុធយុទ្ធសាស្ត្រ ដែលនឹងផុតកំណត់ នៅក្នុងខែកុម្ភៈឆ្នាំក្រោយ ។

ប្រធានមន្ត្រីចរចាអាវុធសហរដ្ឋអាមេរិក លោក Marshall Billingslea បានជួបគ្នាជាមួយអនុរដ្ឋមន្ត្រីការបរទេស របស់ប្រទេសរុស្ស៊ី លោក Sergei Ryabkov។ លោកទាំងពីរធ្លាប់បានជួបគ្នា នៅក្នុងទីក្រុង វីយែន កាលពីខែសីហា ហើយកិច្ចពិភាក្សាគ្នានៅថ្ងៃចន្ទសប្ដាហ៍នេះ គឺត្រូវបានគេចាត់ថា ជាការបន្តកិច្ចចរចានោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto ដែលធ្វើតួនាទីជាម្ចាស់ផ្ទះនិងជាអ្នកសម្របសម្រួល បានមានប្រសាសន៍ថា កិច្ចពិភាក្សាដ៏គួរឲ្យចាប់អារម្មណ៍ពីរ ហើយនៅក្នុងស្ថានភាពពិភពលោកបច្ចុប្បន្ននេះ កិច្ចពិភាក្សាគ្នាទំាងអស់គឺមានសារៈសំខាន់ខ្លាំងណាស់ និងស្វាគមន៍ចំពោះការបន្តរបស់វា រវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top