ព័ត៌មានអន្តរជាតិ

Nikkei ៖ក្រុមហ៊ុន Toyota និងNissan កំពុងស្វែងរកសំណងពីអង់គ្លេស ប្រសិនបើកិច្ចចរចា Brexit បរាជ័យ

តូក្យូ ៖ បើតាមការចុះផ្សាយ របស់សារព័ត៌មាន Nikkei financial dailyថា ក្រុមហ៊ុនផលិតរថយន្តធំបំផុតពីរ របស់ជប៉ុនគឺ Toyota និងNissan នឹងស្នើសុំឲ្យចក្រភពអង់គ្លេស សងប្រាក់ពួកគេវិញ សម្រាប់ការគិតថ្លៃពន្ធបន្ថែម ដែលកើតឡើង ប្រសិនបើរដ្ឋាភិបាលអង់គ្លេស ខកខានមិនបានឈាន ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម Brexit ជាមួយសហភាពអឺរ៉ុប យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

សារព័ត៌មាន Nikkei បានបន្តថា ក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន Toyota Motor Corp និង Nissan Motor Co Ltd ចង់បានការទូទាត់ ពន្ធបន្ថែម ១០ ភាគរយលើការនាំចូលរថយន្ត ពីចក្រភពអង់គ្លេសថា សហភាពអឺរ៉ុបនឹងដាក់ចេញ ប្រសិនបើអង់គ្លេស គាំងចេញពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង ។
មន្រ្តីសម្រាប់ក្រុមហ៊ុនផលិត រថយន្តបានបដិសេធ មិនធ្វើអត្ថាធិប្បាយ លើរបាយការណ៍នេះឡើយ ទោះបីក្រុមហ៊ុន Nissan បានបង្ហាញក្តីបារម្ភអំពីផល ប៉ះពាល់សក្តានុពល នៃកិច្ចព្រមព្រៀងគ្មាន Brexit លើអាជីវកម្មរបស់ខ្លួនក៏ដោយ ។

ក្រុមហ៊ុន Nissan បានមានប្រសាសន៍ថា យើងជំរុញឲ្យអ្នកចរចា អង់គ្លេសនិង EU ធ្វើការរួមគ្នាឆ្ពោះទៅរក Brexit មានសណ្តាប់ធ្នាប់ និងមានតុល្យភាពនឹងបន្តជំរុញ ពាណិជ្ជកម្មដែលផ្តល់ផល ប្រយោជន៍ទៅវិញទៅមក ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា លោកមិនចង់ឲ្យរយៈពេល នៃការផ្លាស់ប្តូរ Brexit នឹងដំណើរការដល់ដំណាច់ឆ្នាំនោះទេ ដោយគ្មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មនៅនឹងកន្លែង ប៉ុន្តែអង់គ្លេសអាចរស់នៅជាមួយលទ្ធផលបែបនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top