ស៊ុយអែត៖ ការសិក្សាមួយ របស់ក្រុមអ្នកស្រាវជ្រាវ រកឃើញថា សម្រាប់មនុស្សជាតិ ដែលមានហ្សែនមនុស្សសម័យបុរាណ “Neanderthal” អាចធ្វើឲ្យពួកគេ ប្រឈមមុខនឹងការឆ្លងមេរោគធ្ងន់ធ្ងរ ព្រោះប្រភេទហ្សែន ដែលទទួលបាន ពីមនុស្សផុតពូជរស់នៅកាល ៤០,០០០ទៅ៤០០,០០០ ឆ្នាំមុន អាចធ្វើឲ្យមនុស្ស ងាយនឹងទទួលរងគ្រោះ ដោយមេរោគ Covid-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ការបម្រែបម្រួលហ្សែននេះ មាននៅក្នុងមនុស្សសម័យថ្មី ពីព្រោះបុព្វបុរសរបស់យើង បានរួមភេទ ជាមួយមនុស្សសម័យបុរាណ “Neanderthal” ប្រហែល៦០,០០០ ឆ្នាំមុន ហើយយអ្នកដែលមានបម្រែបម្រួល ត្រូវបានរកឃើញនៅលើក្រូម៉ូសូម៣ គឺទំនងជាត្រូវការ ខ្យល់ចេញចូល៣ដង ប្រសិនបើពួកគេចាប់មេរោគ។
ការសិក្សាលើអ្នកជំងឺ នៅមន្ទីរពេទ្យចំនួន៣១៩៩ នាក់ មានមេរោគ Covid-19 នៅប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ អ្នកស្រាវជ្រាវបានរកឃើញថា សញ្ញាហ្សែន ត្រូវបានផ្សារភ្ជាប់ ទៅនឹងជំងឺធ្ងន់ធ្ងរជាងនេះ។
លោកសាស្រ្តាចារ្យ Hugo Zeberg ជាអ្នកដឹកនាំ មកពីវិទ្យាស្ថានKarolinska នៅប្រទេសស៊ុយអែត បាននិយាយថា ការកើនឡើងហានិភ័យគឺ ៦០-៧០ ភាគរយ ប្រសិនបើអ្នកមានហ្សែន Neanderthal ឆ្លងមួយម្នាក់ទៅម្នាក់ និងហានិភ័យ៣ដង បើអ្នកមានការឆ្លង២នាក់ គឺមួយពីឪពុករបស់អ្នក និងម្នាក់ទៀតមកពីម្តាយរបស់អ្នក។ ការសិក្សានៅពេលក្រោយ ប៉ាន់ស្មានការកើនឡើងហានិភ័យ កាន់តែខ្ពស់ជាមួយនឹងហានិភ័យទ្វេដង ប្រសិនបើអ្នកចម្លងមួយ ហើយកើនឡើងដល់៥ដង ប្រសិនបើអ្នកមានចម្លងចំនួន២។
លោកសាស្រ្តាចារ្យ Hugo Zeberg បានបន្តថា ការបម្រែបម្រួលហ្សែន ត្រូវបានគេរកឃើញដំបូងគេ នៅលើគ្រោងឆ្អឹងមនុស្ស Neanderthal ក្នុងប្រទេសក្រូអាស៊ី តាំងពីប្រហែល ៥០,០០០ ឆ្នាំមុន ហើយបន្តត្រូវបានរកឃើញ នៅក្នុងមនុស្សសម័យទំនើបរាប់លាន៕ ដោយ៖លី ភីលីព