ការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ប្រភេទសត្វចិញ្ចឹមរាប់សិបក្បាល ដែលនៅជិតស្និទ្ធជាប្រចាំថ្ងៃជាមួយមនុស្សងាយ នឹងឆ្លងមេរោគ COVID-19 បំផុត ដោយសារតែដើមដំបូងឡើយមេរោគ ប្រភេទនេះបានឆ្លងពីសត្វទៅ មនុស្សនៅទីក្រុងវ៉ូហាន ប្រទេសចិននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
សត្វចិញ្ចឹមសរុបចំនួន១៨ ប្រភេទត្រូវបានគេកំណត់ អត្តសញ្ញាណថា ងាយរងគ្រោះដោយសារជំងឺ SARS-CoV-2 ដែលជាវីរុសដូចគ្នាបណ្តាល ឲ្យឆ្លងមេរោគ Covid-19 ឆ្លងលើមនុស្ស ខណៈវាត្រូវបានគេស្គាល់ថា សត្វឆ្កែ និងឆ្មាមានហានិភ័យក្នុងការ ឆ្លងមេរោគនេះ ការស្រាវជ្រាវថ្មីក៏បង្ហាញផងដែរថា សត្វកណ្តុរប្រែង ទន្សាយ និងសត្វកណ្តុរមួយប្រភេទ ។ អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ London University (UCL) បានរកឃើញសត្វនៅក្នុងសួនសត្វ មានស្វាហ្គូរីឡា ខ្លាឃ្មុំប៉ូល និងស្វាឳ និងកសិដ្ឋាន ពពែ លា និងសេះក៏អាចឆ្លងវីរុសនេះដែរ។
ការសិក្សាបានរកឃើញថា សត្វបក្សី ត្រី និងសត្វល្មូនភាគច្រើនមិន មានហានិភ័យនៃការឆ្លងឡើយ ប៉ុន្តែថនិកសត្វភាគច្រើន អាចមានសក្តានុពលឆ្លង។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្រាវជ្រាវរកប្រូតេអ៊ីន ដែលដុះនៅលើផ្ទៃ SARS-CoV-2 និងរបៀបដែលវាភ្ជាប់នឹងកោសិកាសត្វ ចំពោះមនុស្សវិញវា ទាក់ទងទៅនឹងប្រូតេអ៊ីន ACE2 លេចចេញពីផ្ទៃនៃកោសិកាខ្លះ។
អ្នកវិទ្យាសាស្ត្រនៃមហាវិទ្យាល័យ London University (UCL) បានពិនិត្យមើលការប្រែប្រួលនៃ ACE2 ក្នុងប្រភេទសត្វចំនួន ២១៥ ដើម្បីមើលថា តើភាពខុសគ្នានេះបានផ្លាស់ប្តូរភាពងាយនឹងឆ្លងវីរុសដែរឬទេ។ ពួកគេបានពិនិត្យមើល ជាពិសេសទៅលើដែនភ្ជាប់នៃការទទួល (RBD) លើការរីករាលដាលនៃមេរោគ ដើម្បីពិនិត្យមើលថា តើការផ្លាស់ប្តូរណាមួយរារាំងការឆ្លង៕ ដោយ៖លី ភីលីព



