បរទេស ៖ មកដល់ឆ្នាំ២០២០នេះ គឺមានរយៈពេលជិតពីរ ទសវត្សមកហើយ ដែល សហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមអាកាសប្រឆាំងនឹងរបបតាលីបង់ បាននឹងកំពុងគ្រប់គ្រងប្រទេស អាហ្វហ្គានីស្ថានហើយក៏ជាពេល ដែលវាបានចាប់ផ្តើម ក្លាយជាសង្រ្គាមយូរបំផុតមិនធ្លាប់មានរបស់អាមេរិក។
រំលឹកឡើងវិញដែរថា ការលុកលុយដំបូង របស់អាមេរិកបាន កើតឡើងបន្ទាប់ពីការ វាយប្រហារ ថ្ងៃទី ៧ ខែតុលាឆ្នាំ ២០០១ ទៅលើក្រុមសកម្មប្រយុទ្ធ ដែលជាអ្នកគ្រប់គ្រងក្រុមអាល់កៃដា ដែលជាក្រុមនៅពីក្រោយ ការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាដែលបានសម្លាប់មនុស្សជិត ៣ ០០០ នាក់នៅអាមេរិកពោលគឺតែ ប៉ុន្មានសប្តាហ៍មុនប៉ុណ្ណោះ ។
មកដល់ពេលនេះ សង្គ្រាម ដែលមាន រយៈពេល ១៩ ឆ្នាំចាប់តាំងពីការដួលរលំ នៃរបបអ៊ិស្លាមដ៏ឃោរឃៅ របស់ក្រុមតាលីបង់ ប៉ុន្តែបច្ចុប្បន្នក្រុមនេះគឺកំពុងតែជំរុញ ឱ្យមានការវិលត្រឡប់មករកអំណាចវិញ តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដកទ័ពដ៏សំខាន់មួយជាមួយទីក្រុង វ៉ាស៊ីនតោន កាលពីខែកុម្ភៈហើយដែលដំណាក់ កាល់បន្ទាប់គឺកំពុងតែចាប់ផ្តើមចរចា លើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងរដ្ឋាភិបាលអាហ្គានីស្ថានផង។
កត្តាទាំងនេះវាបាននឹងកំពុង ធ្វើឲ្យពលរដ្ឋ អាហ្គានីស្ថានមាន ការភ័យខ្លាចថា តាលីបង់នឹងផ្លាស់ប្តូរអត្តចារិត របស់ខ្លួនបានបន្តិចបន្តួចប៉ុណ្ណោះ ពីព្រោះថាកាលពីដើមឡើយ នៃរបបដ៏ខ្មៅងងឹត របស់ពួកគេគឺការ សម្លាប់រង្គាលទៅស្ត្រី វាយប្រហារក្រុមសាសនាជនជាតិ ភាគតិចនិងរារាំងក្មេងស្រីមិនឱ្យទៅសាលារៀន ជាដើមផងត្រូវបានធ្វើឡើង ឥតឈប់ឈរឡើយ ៕
ប្រែសម្រួល៖ស៊ុនលី