វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ក្នុងដំណើរបំពេញទស្សនកិច្ចនៅអាស៊ីកាលពីថ្ងៃអង្គារ បានអំពាវនាវដល់សម្ព័ន្ធមិត្ត របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅនិង កាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅប្រទេសចិន ដើម្បីឆ្លើយតបនឹងប្រតិបត្តិការ យោធារបស់ប្រទេសនេះ នៅសមុទ្រចិនខាងត្បូង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Pompeo បានប្រាប់ទូរទស្សន៍ NHK របស់ជប៉ុន នៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងតូក្យូ ដោយនៅពេលសួរអំពី ប្រតិបត្តិការយោធាថ្មីៗ របស់ចិននៅចិនខាងត្បូងថា « ភាពទន់ខ្សោយបង្កឱ្យមានការសម្លុតសម្លុត ដែលជាការផ្តល់រង្វាន់ដល់អ្នក ដែលធ្វើសកម្មភាពតាមរបៀបបង្ខំ និងប្រើកម្លាំងយោធា ដែលផ្ទុយពីឧបករណ៍ការទូត ដើម្បីដោះស្រាយជម្លោះ » ។
លោក Pompeo បន្តថា ចំលើយចំពោះបញ្ហានេះ គឺត្រូវបង្ខំចិត្តក្នុងការឆ្លើយតប របស់យើងដោយផ្ទាល់ អំពីការរំពឹងទុករបស់យើង និងធ្វើការជាមួយប្រទេសដែលមាន គំនិតដូចគ្នានៅទូទាំងពិភពលោក ដើម្បីប្រឆាំងនឹងអ្នកដែលចង់ ប្រើអំណាចយោធាឬការបង្ខិតបង្ខំ ។
នៅព្រឹកថ្ងៃដដែល លោក Pompeo បានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន Suga និងមន្រ្តីជាន់ខ្ពស់ដទៃទៀត នៅទីក្រុងតូក្យូ មុនពេលចូលរួមកិច្ចប្រជុំ នៃប្រទេសដែលគេហៅថា ការសន្ទនាសន្តិសុខ Quadrilateral ឬ ប្រទេសបួន ដែលមានអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ៕
ប្រែសម្រួលៈ ណៃ តុលា