អង់គ្លេស៖ ពពួកដង្កូវដ៏តូចមួយ បានផ្តល់ភស្តុតាង ដល់អ្នកវិទ្យាសាស្ត្រដំបូង ដែលបង្ហាញថា ប្រភេទសត្វអាចសម្របខ្លួន ទៅនឹងអាកាសធាតុ ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ សម្រាប់ការរស់នៅលើភពផែនដីយើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកដង្កូវបានសម្របខ្លួន ដើម្បីរស់ក្នុងស្ថានភាពទឹកសមុទ្រខុសៗគ្នា ពោលគឺការអភិវឌ្ឍ នូវការអត់ធ្មត់ថ្មី ចំពោះការថយចុះនៃជាតិប្រៃ ដែលបណ្តាលមកពីភ្លៀងធ្លាក់។
ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Plymouth បានធ្វើការសិក្សាម្តងហើយម្តងទៀត ដែលមានអាយុកាលមួយសតវត្សរ៍ ទៅលើសត្វចម្លែក នៅតាមឆ្នេរសមុទ្រដើម្បីមើលថាតើ វាបានផ្លាស់ប្តូរយ៉ាងដូចម្តេច ចាប់តាំងពីការសិក្សា លើកដំបូងនៅឆ្នាំ ១៩១៤។
ចំពោះសត្វដង្កូវ ដែលមានរាងទន់ហៅថា Procerodes littoralis បង្ហាញពីរបៀបប្រភេទសត្វនីមួយៗ អាចសម្របខ្លួននិងរស់បានពីផលប៉ះពាល់ ដែលបានធ្វើមូលដ្ឋានីយកម្ម នៃការប្រែប្រួលអាកាសធាតុ។ ការរកឃើញរបស់ពួកគេ អាចផ្តល់នូវភស្តុតាងដំបូងមួយចំនួន នៃការជួយសង្គ្រោះវិវត្ត ដែលកើតឡើងក្នុងព្រៃ ដោយសត្វបានផ្លាស់ប្តូរសរីរវិទ្យា របស់វាក្នុងពេលដ៏ខ្លី។
នៅឆ្នាំ ១៩១៤ អ្នកវិទ្យាសាស្ត្រស្ត្រី Dorothy Jordan Lloyd បានដឹកនាំការសិក្សា អំពីពពួកដង្កូវនៅឯសមាគមជីវសាស្ត្រ Marine នៅ Plymouth ។ ជាងមួយសតវត្សរ៍ ក្រោយមកអ្នកជីវវិទូសមុទ្រ នៅសាកលវិទ្យាល័យ Plymouth University បានចម្លងការសិក្សានេះ ទាំងដំណើរការដែលវាបានអនុវត្ត និងទីតាំងច្បាស់លាស់គំរូដើមត្រូវ បានប្រមូលនៅតំបន់ឆ្នេរ Wembury ក្បែរនោះ៕ ដោយ៖លី ភីលីព