ព័ត៌មានអន្តរជាតិ

ប្រទេសកាតា បង្កើតសំណើផ្លូវការ សម្រាប់យន្តហោះចម្បាំង F-35

បរទេស ៖ ប្រទេសកាតា នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានដាក់សំណើផ្លូវការមួយ ទៅសហរដ្ឋអាមេរិក ដើម្បីទិញយន្តហោះចម្បាំងបំបាំងកាយ F-35 ហើយនេះជាសំណើមួយ ដែលប្រសិនបើសម្រេចបាននោះ នឹងអាចបង្កឲ្យមានការជាប់គាំង ចំណងមិត្តភាពអាមេរិក ជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ។

សំណើសុំទិញយន្តហោះចម្បាំងពីក្រុមហ៊ុន ការពារជាតិអាមេរិក Lockheed Martin Co នេះ គឺត្រូវបានប្រទេសនៅឈូងសមុទ្រពែរ្ស ដាក់ទៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហើយមន្ត្រីនាំពាក្យក្រសួងការបរទេស អាមេរិកមួយ រូបនិយាយថា ដោយជាបញ្ហាគោលនយោបាយ សហរដ្ឋអាមេរិកមិនធ្វើការបញ្ជាក់ ឬក៏អត្ថាធិប្បាយលើការលក់ ឬការផ្ទេរការពារជាតិ ដែលស្នើឡើង រហូតដល់ពួកគេត្រូវបានជូនដំណឹងដល់សភាជាផ្លូវការ ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សំណើនេះ គឺត្រូវបានធ្វើឡើង ក្រោយកិច្ចព្រមព្រៀងខែសីហា រវាងសហរដ្ឋអាមេរិកនិង សហភាពអារ៉ាប់រួម ដែលទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមពិចារណា ផ្តល់ឲ្យរដ្ឋឈូងសមុទ្រនេះ នូវការអនុម័តទិញ យន្តហោះចម្បាំង F-35៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top