ព័ត៌មានអន្តរជាតិ

លោក មូន ជេអ៊ីន សម្ដែងក្ដីសង្ឃឹមសម្រាប់ការរួមគ្នា រវាងកូរ៉េខាងត្បូង-អាមេរិក ដើម្បីប្រកាស បញ្ចប់សង្គ្រាមកូរ៉េ

សេអ៊ូល៖ ប្រធានាធិបតីលោក មូន ជេអ៊ីន បានស្នើនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិករួមគ្នា ដើម្បីប្រកាសបញ្ចប់ជាផ្លូវការ នូវសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ដោយថាវាជាមធ្យោបាយមួយ ដើម្បីបើកទ្វារសន្តិភាពសម្រាប់ឧបទ្វីប និងធ្វើឱ្យសម្ព័ន្ធមិត្ត កាន់តែធំឡើង។

លោកបានឲ្យដឹងនៅក្នុងសុន្ទរកថា វីដេអូ សម្រាប់ពិធីអាហារពេលល្ងាចប្រចាំឆ្នាំ របស់សង្គមកូរ៉េថា“ ខ្ញុំសង្ឃឹមថាប្រទេសយើងទាំងពីរធ្វើការឆ្ពោះទៅរកការប្រកាសបញ្ចប់សង្គ្រាម និងទាក់ទាញការចូលរួមយ៉ាង សកម្មពីសហគមន៍អន្តរជាតិក្នុងរឿងនេះ” ។

លោកប្រធានាធិបតីបានបញ្ជាក់ថា “នៅពេលយើងមិនត្រឹមតែរារាំងសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើន និងបង្កើតសន្តិភាព ដល់សម្ព័ន្ធភាពរបស់យើងផង សម្ព័ន្ធភាពរបស់យើងនឹងកាន់តែធំជាងមុន” ។ លោកបានសង្កត់ធ្ងន់ថាការប្រកាសបញ្ចប់សង្គ្រាមពិតជានឹងត្រួសត្រាយផ្លូវ សម្រាប់សន្តិភាពនៅឧបទ្វីបកូរ៉េ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top