ព័ត៌មានអន្តរជាតិ

Hubble បង្ហាញវីដេអូនៃមរណភាព របស់ផ្កាយមួយអំឡុងពេលផ្ទុះក្នុង Supernovaចម្ងាយ៧០ លាន ឆ្នាំពន្លឺ

អាមេរិក៖ កែវយឹតអវកាស Hubble របស់អង្គការអវកាសណាសា បានថតយកពេលវេលាចុងក្រោយ នៃការផ្ទុះរបស់ផ្កាយមួយ នៅពេលឈានទៅដល់ Supernova ក្នុងកាឡាក់ស៊ី ដែលមានអាយុកាល ៧០ លានឆ្នាំពន្លឺពីផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

តារាវិទូមកពីសាកលវិទ្យាល័យ Johns Hopkins បានប្រើរូបភាពពីកែវយឹតអវកាស ដើម្បីតាមដានពន្លឺរស្មីនៃ Supernova ទៅកាន់កាឡាក់ស៊ីតំរៀបស្លឹក NGC 2525 ។ Supernova ត្រូវបានគេស្គាល់ជាផ្លូវការថា SN2018gv ប្រទះឃើញដំបូង នៅពាក់កណ្តាលខែមករា ឆ្នាំ ២០១៨ ស្ថិតក្នុងក្រុមផ្កាយនៃPuppis នៅអឌ្ឍគោលខាងត្បូង។

ក្រុមនេះបានបង្កើតវីដេអូ ដែលមានរយៈពេលខ្លី ដោយប្រើរូបភាពនៃ Supernova ថតនៅចន្លោះខែកុម្ភៈឆ្នាំ ២០១៨ និងខែកុម្ភៈឆ្នាំ ២០១៩ ហើយបង្ហាញថា វាកាន់តែខ្សោយទៅៗបន្តិចម្តងៗ ។

នៅពេលដល់កម្រិតកំពូល ការផ្ទុះនេះនឹងមានពន្លឺភ្លឺជាងព្រះអាទិត្យ រហូតដល់ទៅ ៥ ពាន់លានដងឯណោះ ដោយបំផ្លាញផ្កាយ និងកាឡាក់ស៊ីដទៃទៀតនៅជុំវិញវា។
Supernova នៅក្នុងកាឡាក់ស៊ី NGC 2525 បានបង្ហាញខ្លួនដូចជា ផ្កាយភ្លឺខ្លាំងមួយមានទីតាំង នៅគែមខាងក្រៅនៃដៃតំរៀបស្លឹករបស់វា នៅពេលវាត្រូវបានគេ សង្កេតឃើញដំបូង។ ក្រុមតារាវិទូ កំពុងធ្វើការលើគម្រោងមួយ ដើម្បីវាស់អត្រាពង្រីក នៃសកលលោកដំបូង បានចង្អុលបង្ហាញ Hubble ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី នៅខែកុម្ភៈឆ្នាំ ២០១៨ ។

អ្នកឈ្នះរង្វាន់ណូបែល Adam Riess មកពីសាកលវិទ្យាល័យ John Hopkins បានប្រើនវានុវត្តន៍នេះជា“ទៀន” ដើម្បីសម្គាល់ចំណុច ក្នុងលំហជាផ្នែកមួយ នៃការវាស់អត្រាពង្រីក។ លោក Riess បាននិយាយថា គ្មានការបង្ហាញកាំជ្រួច នៅលើផែនដីណា អាចប្រកួតប្រជែងជាមួយនឹង Supernova ដែលចាប់បាន ដោយកែវពង្រីកអវកាស Hubble ឡើយ៕ ដោយ៖លី ភីលីព

Most Popular

To Top