ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អាចនឹងបង្ហាញមីស៊ីល ICBM ឬ SLBM ក្នុងពិធីព្យុហយាត្រានៅ សប្ដាហ៍នេះ

សេអ៊ូល៖ ក្រសួងបង្រួបបង្រួមជាតិបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង អាចបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីដូចជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងអំឡុងពេលព្យុហយាត្រាយោធាដែលរំពឹងថា នឹងមាននៅក្នុងសប្តាហ៍នេះ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចំពេលមានការលំបាកផ្នែកសេដ្ឋកិច្ច។

ក្រសួងបានឲ្យដឹងនៅក្នុងរបាយការណ៍មួយទៅកាន់សវនកម្មសភាថា ក្រសួងបានឲ្យដឹងថាអាវុធថ្មីផ្សេងទៀតដែលកូរ៉េខាងជើង អាចបង្ហាញបានរួមមានរថយន្ដបាញ់រ៉ឺស័រដឹកទំនិញ និងកាំជ្រួចមីស៊ីលផ្លោង ដែលបាញ់ដោយនាវាមុជទឹក (SLBM) ដោយក្បួនដង្ហែត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃគណបក្សពលករកំពុងកាន់អំណាច។

ក្រសួងបានឲ្យដឹងទៀតថាប្រទេសកូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងរៀបចំព្យុហយាត្រាយោធាទ្រង់ទ្រាយធំ និងព្រឹត្តិការណ៍ដទៃទៀត ដើម្បីប្រារព្ធពិធីខួបលើកទី៧៥ នៃការបង្កើតគណបក្សនៅសប្តាហ៍នេះក្នុងគោលបំណង ដើម្បីបង្រួបបង្រួមឯកភាពជាតិ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top