ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកថា មានភាពឆ្លើយតប មិនច្បាស់របស់ក្រុង វ៉ាស៊ីនតោន ចំពោះរាល់ការប៉ុនប៉ងណាមួយ របស់ចិន ដើម្បីដណ្តើម យកកោះតៃវ៉ាន់ ដោយកម្លាំងបាយ

បរទេស៖ ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កាន់តែអាក្រក់ទៅ ៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Keith Krach មន្រ្តីជាន់ខ្ពស់ អាមេរិក ទៅកាន់កោះតៃវ៉ាន់ កាលពីពាក់កណ្តាលខែកញ្ញា។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បានព្រមានពីការឆ្លើយតបមិនច្បាស់របស់ក្រុង វ៉ាស៊ីនតោនចំពោះរាល់ការប៉ុនប៉ងណាមួយរបស់ចិន ដើម្បីដណ្តើមយកកោះតៃវ៉ាន់ ដោយកម្លាំងបាយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅសកលវិទ្យាល័យណេវ៉ាដា ក្នុងទីក្រុងឡាសវេហ្គាស កាលពីថ្ងៃពុធ លោក O’Brien បាននិយាយចំៗអំពីការបង្កើតកងនាវាចរដ៏ធំរបស់ចិន រួមទាំងព្រលានយន្តហោះចុះចតដ៏មហិមានៅពេលនិយាយពីការវាយប្រហារដ៏មានសក្តានុពល របស់ក្រុងប៉េកាំងលើកោះតៃវ៉ាន់។

ទីប្រឹក្សារូបនេះបាននិយាយថា “ បញ្ហាជាមួយនោះ គឺការចុះចតក្នុងទឹកក៏បាន លើគោកក៏បានគឺពិបាកណាស់” ដោយសំដៅទៅលើចម្ងាយ ១៦០ គីឡូម៉ែត្ររវាងចិននិងកោះតៃវ៉ាន់ និងបរិមាណឆ្នេរខ្សាច់ដ៏កម្រនៅលើកោះ។

លោកបានចង្អុលបង្ហាញថា “ វាមិនមែនជាកិច្ចការងាយស្រួលនោះទេ ហើយវាក៏មានភាពស្រពេចស្រពិលផងដែរអំពីអ្វីដែលសហរដ្ឋអាមេរិក នឹងធ្វើដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់” ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top