បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាសមេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានអនុម័តយល់ព្រមលើការទិញមានទំហំទឹកប្រាក់១២,៥ពាន់លានដុល្លារពីប្រទេសហ្វាំងឡង់ សម្រាប់យន្តហោះចម្បាំង F-35 ចំនួន៦៤គ្រឿង រួមទាំងគ្រាប់និងសម្ភារៈពាក់ព័ន្ធនានា។
ការអនុម័ត ដែលជាការជូនដំណឹងមួយដល់រដ្ឋសភានោះ គឺធ្វើឡើងតាមសំណើក្នុងខែមេសារបស់ក្រសួងការពារជាតិហ្វាំងឡង់ ដែលសុំទិញយន្តហោះចម្បាំងទាំងនោះ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ ដែលជាទីភ្នាក់ងារមួយរបស់ក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកក្នុងកិច្ចការលក់សម្ភារៈយោធាឲ្យបរទេស។
តាមសេចក្តីរាយការណ៍ បញ្ជីសម្ភារៈដែលបញ្ជាទិញនោះ រួមមានយន្តហោះផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin ម៉ាស៊ីនសម្រាប់ផ្លាស់ប្តូរចំនួនពីរ និងក្រុមគ្រាប់បែក មីស៊ីល ឧបករណ៍សង្គ្រាមអេឡិកត្រូនិក ប្រព័ន្ធប្រាប់ទិសដៅ ព្រមទាំងការហ្វឹកហាត់និងគាំទ្រ៕
ប្រែសម្រួល៖ប៉ាង កុង