ព័ត៌មានអន្តរជាតិ

តួកគីចាប់ផ្តើមធ្វើ តេស្តប្រព័ន្ធ ការពារមីស៊ីល S-400 នៅក្នងតំបន់សមុទ្រខ្មៅ

បរទេស៖ ប្រភពសារព័ត៌មានពីកងកម្លាំងការពារជាតិ តួកគីបានបញ្ជាក់ថាយោធាតួកគីកាលពីថ្ងៃទី៥និងទី៦ខែតុលាបានដឹកជញ្ជូនមីស៊ីលមួយចំនួនរបស់ខ្លួនជាប្រភេទផលិតដោយរុស្ស៊ី S-400 ទៅកាន់កំពង់ផែសមុទ្រ Sinop dដើម្បីធ្វើការសាកល្បងសមត្ថភាពប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយមួយនេះ។

S-400 នឹងត្រូវបានសាកល្បងនៅឯកន្លែងសាកល្បងលើផែ Sinop ហើយអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃទីក្រុងក៏បានចេញសរាចរណ៍ណែនាំនិងបានហាមឃាត់ហើយទៅលើរាល់ការហោះហើររវាង Sinop និង Unyem ដែលស្ថិតនៅភាគខាងកើតតំបន់សាកល្បង សម្រាប់ការហោះហើរទាំងឡាយណាដែលមានកម្ពស់តិចជាង ២៥ ០០០ ហ្វីត។

ក្រុមមន្រ្តីបានរាយការណ៍ថា S-400 នឹងត្រូវបាញ់ទៅទិសខាងកើតក្នុងពេលធ្វើតេស្តហើយក្នុងនោះ យន្តហោះដ្រូនដែលប្រើប្រាស់សម្រាប់ជាគោលដៅប្រភេទ Banshee ដែលផលិតនៅ អង់គ្លេសចំនួន ១០ គ្រឿងក៏ត្រូវបានដឹកទៅកាន់ Sinop ផងដែរសម្រាប់ធ្វើតេស្តិ៍នេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top