បរទេស ៖ មន្ត្រីជាន់ខ្ពស់ របស់ប្រទេសសហភាព អារ៉ាប់រួមមួយរូប បាននិយាយនៅថ្ងៃសៅរ៍ថា ទាហានរបស់ប្រទេសតួកគីនៅក្នុងប្រទេសកាតា គឺជាកត្តាមួយនៃអស្ថិរភាព នៅក្នុងតំបន់ឈូងសមុទ្រ និងបានបន្ថែមថា វារួមចំណែកដល់គម្លាតអវិជ្ជមាន។
រដ្ឋមន្ត្រីការបរទេស សហភាពអារ៉ាប់រួម លោក Anwar Gargash បានបង្ហោះសារធ្វីតធ័រដូច្នេះថា “វត្តមានយោធាតួកគី នៅក្នុងតំបន់ឈូងសមុទ្រ គឺជាភាពអាសន្ន។ វាបង្កឲ្យមានគម្លាតកាន់តែខ្លាំង ហើយវាមិនបានពិចារណាដល់រឿង អធិបតេយ្យភាពប្រទេស និងផលប្រយោជន៍ របស់ប្រទេសនិងប្រជាជន នៅតំបន់ឈូងសមុទ្រនោះទេ”។
គួរបញ្ជាក់ថា ទាហានតួកកី ត្រូវបានបញ្ជូនជាលើកដំបូង ទៅកាន់ប្រទេសកាតា នៅក្នុងខែតុលា ឆ្នាំ២០១៥ ដើម្បីជំរុញបង្កើនចំណងមិត្តភាព ទ្វេភាគី ប៉ុន្តែចាប់តាំងពីប្រទេសជិត ខាងកាតានានា ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួម ដាក់ប្រទេសនេះក្រោមបម្រាម ក្នុងខែមិថុនា ឆ្នាំ២០១៧នោះ វត្តមានយោធាតួកគី បានមានសារៈសំខាន់កាន់តែខ្លាំងជាងមុន ៕
ប្រែសម្រួល៖ប៉ាង កុង