ព័ត៌មានអន្តរជាតិ

ស៊ែប៊ីតេស្តយន្តហោះដ្រូនរបស់ចិន និងយន្តហោះចម្បាំងរុស្ស៊ីជាច្រើនគ្រឿង ក្នុងសមយុទ្ធយោធា ដ៏សំខាន់មួយរបស់ខ្លួន

បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃអាទិត្យនេះ បានសរសេរថា យន្តហោះចម្បាំង ដែលផលិតនៅប្រទេសរុស្ស៊ីកាំភ្លើងយន្ត បំពាក់លើឧទ្ធម្ភាគចក្រ រថក្រោះជាច្រើនគ្រឿង ព្រមទាំងយន្តហោះចម្បាំងប្រយុទ្ធ ដែលគ្មានមនុស្សបើកជាផលិតផល របស់ចិនផង ត្រូវបានគេមើលឃើញមានវត្តមាន នៅឯកន្លែងហ្វឹកហាត់ Pester ក្នុងតំបន់ភាគខាងលិចប្រទេសស៊ែប៊ី ក្នុងការបង្ហាញកម្លាំងយោធាមួយ របស់ប្រទេស ។

សមយុទ្ធយោធាក្នុងវគ្គបណ្តុះបណ្តាល ដែលមានឈ្មោះថា កិច្ចសហប្រតិបត្តិការឆ្នាំ ២០២០ Cooperation 2020ត្រូវបាន ចូលរួមពីសំណាក់លោកប្រធានាធិបតី Aleksandar Vucic និងឥស្សរជនដទៃទៀត បានធ្វើការគូសបញ្ជាក់ នូវចំណងមិត្តភាពយោធាយ៉ាងជិតស្និទ្ធ របស់ស៊ែប៊ីជាមួយទីក្រុងប៉េកាំងនិងមូស្គូ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗ កងកម្លាំងការពាររបស់ប្រទេសមួយនេះ ត្រូវបានគេដឹងថា មានការកើនឡើង ហើយសម្រាប់ឆ្នាំ២០១៩និង២០២០នេះ មានប្រមាណជា ១,១៤ពាន់ប៊ីលានដុល្លារ ពោលគឺកើនឡើង ប្រហែលជា៤៣ភាគរយ ពីឆ្នាំ២០១៨ឬ២,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top