សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៨,៨ ភាគរយក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែតុលា ចំពេលមានការធ្លាក់ចុះនៃការឆ្លងករណីជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
យោងតាមទិន្នន័យពីសេវាគយកូរ៉េ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសចិន មានចំនួន ៩,៣ ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែតុលាបើប្រៀបធៀបទៅនឹង ១៣ ពាន់លានដុល្លារកាលពីឆ្នាំកន្លងមក ។
សេវាកម្មគយកូរ៉េបានឲ្យដឹងទៀតថា ការនាំចេញក្នុងមួយថ្ងៃ បានកើនឡើង ២,៨ ភាគរយក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែតុលា ។ ជំងឺរាតត្បាតរីករាលដាលបានបង្អាក់ ពាណិជ្ជកម្មនិងបញ្ឈប់ផលិតកម្ម នៅជុំវិញពិភពលោកដោយមានចំនួនប្រទេសកើនឡើងយ៉ាងពេញលេញ៕
ដោយ ឈូក បូរ៉ា