ព័ត៌មានអន្តរជាតិ

ព្យុះ Delta បណ្តាល ឲ្យពលរដ្ឋអាមេរិក នៅរដ្ឋ Louisiana ជិតកន្លះលាននាក់ អត់មានអគ្គិសនីប្រើប្រាស់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអាទិត្យបានសរសេរថា ពលរដ្ឋអាមេរិកប្រមាណជាជិត កន្លះលាននាក់នៅរដ្ឋ Louisiana កំពុងត្រូវបានកាត់ផ្តាច់ចេញពីថាមពលអគ្គិសនីតាំងតែពីថ្ងៃសៅរ៍ដោយសារឥទ្ធិពលនៃព្យុះសង្ឃរា ដែលបានធ្វើឱ្យមានការបាក់ដីផង ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបានដកស្រង់សម្តី ពីក្រុមហ៊ុន Entergy និង DEMCO ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលធំ ជាងគេពីរនៅក្នុងរដ្ឋ Louisiana បានបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីជាង ៤៥០ ០០០ កន្លែង នៅទូទាំងប្រទេស ។

យោងតាមរបាយការណ៍ដដែលនោះនោះ Baton Rouge ដែលជាទីក្រុង របស់រដ្ឋ Louisiana មានកន្លែងដាច់អគ្កិសនីច្រើនជាងគេជាមួយអតិថិជនរបស់ក្រុមហ៊ុន Entergy ចំនួនដល់ទៅ ៦៤ ០០០ នាក់និងអតិថិជន DEMCO ចំនួន ៣៦ ០០០ នាក់ ។

គួរឲ្យដឹងដែរថាខ្យល់ព្យុះ ដែលត្រូវបានគេស្គាល់ឈ្មោះថា Delta បានបោកបក់មកលើឆ្នេរ សមុទ្រភាគនិរតីនៃរដ្ឋ Louisiana កាលពីល្ងាចថ្ងៃសុក្រហើយព្យុះ ដែលស្ថិតនៅក្នុងកម្រិតគ្រោះថ្នាក់ទី ២ នេះមានកម្លាំងបោកបក់ទៅដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top