បរទេស ៖ ក្រុមកម្លាំងកងជីវពលអ៊ីរ៉ាក់គាំទ្រ ដោយអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានផ្អាកធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុកកែត ទៅលើកងកម្លាំងសហរដ្ឋអាមេរិក តាមលក្ខខណ្ឌ ដែលរដ្ឋាភិបាលអ៊ីរ៉ាក់ បានបង្ហាញតារាងពេលវេលា សម្រាប់ការដកកងទ័ពអាមេរិក ។
មន្ត្រីនាំពាក្យមួយរូបរបស់ពួក Kataib Hezbollah ដែលជាក្រុមមួយក្នុងចំណោមក្រុមកងជីវពល អ៊ីរ៉ាក់គាំទ្រ ដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសអ៊ីរ៉ាក់ បាននិយាយប្រាប់ថា ក្រុមនានាកំពុងតែមិនបង្ហាញ ពីពេលវេលាកំណត់ទេ ប៉ុន្តែថា ប្រសិនបើកងទ័ពអាមេរិកសម្លឹងស្ថិតនៅនោះ ពួកគេនឹងបង្កើនការវាយប្រហារ កាន់តែខ្លាំង ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ដែលកាត់បន្ថយបន្តិចម្តងៗនូវកងទ័ពខ្លួនចំនួន៥.០០០នាក់ ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីខែមុន បានគម្រាមបិទស្ថានទូតខ្លួន ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ាក់ មិនបញ្ឈប់ពួកកងជីវពលមានចំណង ទាក់ទងនឹងអ៊ីរ៉ង់ ដែលបានវាយប្រហារកងកម្លាំង អាមេរិកដោយគ្រាប់រ៉ុកកែត និងដាក់គ្រាប់បែកតាមចិញ្ចើមផ្លូវ៕
ប្រែសម្រួល៖ប៉ាង កុង