ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អំពាវនាវឲ្យកូរ៉េខាងជើង ត្រឡប់មកចូលរួមតុ ចរចាវិញ

បរទេស ៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមក ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវដល់ កូរ៉េខាងជើង ដើម្បី ឱ្យសម្រេចចិត្តចូលវិលត្រឡប់ មកតុពិភាក្សាវិញ ដើម្បីទទួលបានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ នៅក្នុងផែនការដើម្បី រំសាយអាវុធនុយក្លេអ៊ែរ ទាំងស្រុងនិងដំណោះស្រាយ សន្តិភាពអចិន្រ្តៃយ៍ នៅឧបទ្វីបកូរ៉េ។

ក្រសួងការបរទេស កូរ៉េខាងត្បូង បាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកត់សំគាល់សេចក្តី ប្រកាសរបស់កូរ៉េខាងជើង ស្តីពីការគិតទុកជាមុននូវការស្តារឡើងវិញ នូវទំនាក់ទំនងអន្តរកូរ៉េ នៅពេលមានលក្ខខណ្ឌសមស្រប និងត្រូវបានបង្កើតឡើង។

ក្រសួងបាននិយាយទៀតថា ខ្លួននៅតែរំពឹងថា ការឆ្លើយតប របស់ក្រុងព្យុងយ៉ាង ចំពោះការអំពាវនាវ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូនជេអ៊ីន ក្នុងអំឡុងពេលមហាសន្និបាត អង្គការសហប្រជាជាតិអង្គការ សហប្រជាជាតិកាលពីខែកញ្ញា សម្រាប់សេចក្តីប្រកាស ដើម្បីបញ្ចប់សង្គ្រាម នៅឧបទ្វីបកូរ៉េ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top