ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្រ្តថា វីរុសកូវីដ១៩ អាចរស់នៅលើក្រដាសប្រាក់ និងលើទូរស័ព្ទបាន ២៨ថ្ងៃ

បរទេស៖ យោងតាមការសិក្សា របស់ទីភ្នាក់ងារវិទ្យាសាស្ត្រជាតិ អូស្រ្តាលីបានឱ្យដឹងថា វីរុសកូរ៉ូណា ដែលបង្កឡើងទៅជាជំងឺកូវីដ១៩ អាចរស់បានលើរបស់របរដូចជាក្រដាសប្រាក់ និងទូរស័ព្ទដៃ រហូតដល់ ២៨ ថ្ងៃ ក្នុងស្ថានភាពត្រជាក់និងងងឹត ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារស្រាវជ្រាវបាននិយាយនៅថ្ងៃច័ន្ទថា ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលត្រៀម បង្ការជំងឺរបស់ CSIRO បានធ្វើតេស្តទៅលើភាពរស់ នៅបានរបស់មេរោគកូវីដ១៩ នៅក្នុងភាពងងឹតនៅសីតុណ្ហភាព ៣ ដែលបង្ហាញពីអត្រា នៃការរស់រានមានជីវិតថយ ចុះនៅពេលលក្ខខណ្ឌកាន់តែក្តៅ ។

អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅសីតុណ្ហភាព ២០ អង្សាសេ មេរោគកូវីដ១៩ គឺ រឹងមាំខ្លាំងនៅលើផ្ទៃរលោង ដូចជាអេក្រង់ទូរស័ព្ទចល័ត ហើយអាចរស់បាន ២៨ ថ្ងៃលើកញ្ចក់ ឬកែវ ដែក និងក្រដាសប្រាក់ប្លាស្ទិក។

នៅក្នុងសីតុណ្ហភាព ៣០ អង្សាសេអត្រា នៃការរស់រានមានជីវិត បានធ្លាក់ចុះមកត្រឹម៧ ថ្ងៃ ហើយបានធ្លាក់ចុះមកត្រឹម ២៤ ម៉ោង សម្រាប់សីតុណ្ហភាពត្រឹម ៤០ អង្សាសេ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top